លោកស្រីHarris​បានសរសើរកេរ្តិ៍ដំណែលរប​ស់លោកBiden​នៅក្នុងសុន្ទរកថា​ដំបូងបន្ទាប់ពីការ​តែង​តាំង

ដោយ៖ពុតសាម៉ាត់

អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris បានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងនៅថ្ងៃទី២២ខែកក្កដា ត្រឹមតែមួយថ្ងៃបន្ទាប់ពីត្រូវបានតែងតាំងដោយលោកBiden ។

លោកស្រី Kamala Harris និយាយ។ រូបថត៖ The Guardian
កាសែត The Guardian បាននិយាយថា លោកស្រី Harris បានបើកសុន្ទរកថារបស់លោកស្រីដោយប្រកាសថាកេរ្តិ៍ដំណែលដែលសម្រេចបានដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងអំឡុងពេលអាណត្តិរបស់លោកគឺ"មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រទំនើប" ។“កេរ្តិ៍ដំណែលនៃសមិទ្ធផលរបស់ Joe Biden ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រទំនើប។ ត្រឹម​តែ​មួយ​អាណត្តិ លោក​បាន​វ៉ាដាច់​កេរ្តិ៍ដំណែល​របស់​ប្រធានាធិបតី​២​អាណត្តិ​ភាគច្រើន។ ដំបូង​ខ្ញុំ​បាន​រៀន​អំពី​ប្រធាន Biden តាមរយៈ​កូន​ប្រុស​របស់​គាត់​ឈ្មោះ Beau ។ ពេល​នោះ Beau បាន​ប្រាប់​ខ្ញុំ​ជា​ញឹកញាប់​រឿង​រ៉ាវ​អំពី​ឪពុក​របស់​គាត់។ គុណសម្បត្ដិដែល Beau គោរពនៅក្នុងលោកBidenគឺជាគុណសម្បត្តិដូចគ្នាដែលខ្ញុំឃើញជារៀងរាល់ថ្ងៃនៅក្នុងប្រធានាធិបតី»លោកស្រីHarrisបាននិយាយទៅកាន់សាធារណៈជននិងសារព័ត៌មាននៅសេតវិមាន។“គុណសម្បត្ដិទាំងនោះរួមមាន ភាពស្មោះត្រង់សុចរិតភាព… សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេស ហើយខ្ញុំធ្វើសាក្សីផ្ទាល់ជារៀងរាល់ថ្ងៃថាប្រធានាធិបតីរបស់យើងBidenប្រយុទ្ធដើម្បីប្រជាជនអាមេរិក។ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បម្រើ​របស់​លោក Biden ទៅ​កាន់​អាមេរិក»។យោងតាមសារព័ត៌មាន CNN លោកស្រី Harris នៅរសៀលថ្ងៃទី២២ ខែកក្កដា(ម៉ោងនៅអាមេរិក)បានបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីនៅទីក្រុង Wilmington រដ្ឋ Delaware។នៅកន្លែងផ្សេងទៀត ក្រុមយុទ្ធនាការរបស់លោកស្រី Harris បានប្រកាសថា មូលនិធិយុទ្ធនាការទទួលបាន៨១លានដុល្លារក្នុងរយៈពេល ២៤ ម៉ោង ចាប់ពីពេលដែលលោក Bidenចេញឃោសនាពីអ្នកគាំទ្រ។“យើងបានទទួល៨១លានដុល្លារចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការរបស់លោកស្រី Harris ។ នេះជាការរៃអង្គាសថវិកាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ” អ្នកនាំពាក្យយុទ្ធនាការ Harris លោក Ammar Moussa បានសរសេរនៅលើបណ្តាញសង្គម X ៕


Powered by Blogger.