កាលពីថ្ងៃទី១៨ខែឧសភាកងទ័ពArakan(AA)ដែលជាក្រុមឧទ្ទាមក្នុងរដ្ឋRakhineបានប្រកាសថាខ្លួនបានកាន់កាប់ទីក្រុងមួយក្នុងរដ្ឋនេះដោយបន្តវាយប្រហារទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
 |
| រូបថតនេះត្រូវបានបង្ហោះដោយគេហទំព័រព័ត៌មានIrrawaddyកាលពីថ្ងៃទី ១៨ឧសភាជាមួយនឹងចំណងជើងថា "កងទ័ពArakanនៅថ្ងៃទី១៨ឧសភា បានលើកទង់ជាតិរបស់ខ្លួននៅទីក្រុងButhidaungបន្ទាប់ពីដណ្តើមបានមូលដ្ឋានទ័ពរដ្ឋាភិបាលយោធាទាំងអស់នៅក្នុងទីក្រុង។ ទីក្រុងនេះជារបស់រដ្ឋRakhine"។ រូបភាព៖ THE IRRAWADDY/AA |
យោងតាមទីភ្នាក់ងារព័ត៌មានAFPការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋRakhineភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីកងទ័ពArakan (AA) បានវាយប្រហារកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកាឆ្នាំមុនដោយបញ្ចប់បទឈប់បាញ់ដែលបានកើតឡើងចាប់តាំងពីពេលនោះមក។ក្រុមយុទ្ធជន AA បានដណ្តើមយកទឹកដីជាច្រើនរួមទាំងនៅតាមព្រំដែនជាមួយប្រទេសឥណ្ឌា និងបង់ក្លាដែសដោយបានបន្ថែមសម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ខណៈដែលខ្លួនប្រឈមមុខនឹងក្រុមឧទ្ទាមនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃទី១៨ខែឧសភា កងទ័ព Arakan បានប្រកាសថា"យើងបានកាន់កាប់មូលដ្ឋានទាំងអស់របស់កងទ័ពមីយ៉ាន់ម៉ានៅក្នុងទីក្រុងButhidaung"។AAបាននិយាយថាក្នុងចំណោមកន្លែងដែលខ្លួនគ្រប់គ្រងគឺជា"ប៉ុស្តិ៍បញ្ជាការយុទ្ធសាស្ត្រយោធា"។ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។យោងតាមAAបានឲ្យដឹងថាអ្នកប្រយុទ្ធមកពីក្រុមឧទ្ទាមនេះនៅតែប៉ះទង្គិចជាមួយកងទ័ពមីយ៉ាន់ម៉ានៅខាងក្រៅទីក្រុង។ទីក្រុងButhidaung ស្ថិតនៅចម្ងាយប្រហែល៩០km ភាគខាងជើងនៃទីក្រុង Sittwe រដ្ឋធានីនៃរដ្ឋRakhine។ទីក្រុងSittweនៅតែគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។AA ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួននៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។កាលពីដើមខែនេះAAបានប្រកាសថាខ្លួនបានចាប់អ្នកទោសទាហានមីយ៉ាន់ម៉ារាប់រយនាក់បន្ទាប់ពីការវាយប្រហារនៅជិតទីក្រុង Buthidaung។អង្គការសហប្រជាជាតិបានរាយការណ៍ថាការប្រយុទ្ធគ្នាបានរីករាលដាលដល់ទីក្រុងចំនួន១៥ក្នុងចំណោម១៧ទីក្រុងនៅក្នុងរដ្ឋRakhineចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ការប្រាស្រ័យទាក់ទងគ្នាក្នុងរដ្ឋRakhineគឺពិបាកខ្លាំងណាស់នៅពេលនេះដោយសារបណ្តាញទូរស័ព្ទចល័តភាគច្រើនធ្លាក់ចុះ៕ពុតសាម៉ាត់
Post a Comment