លោ​ក​ប​ណ្ឌិតទូច វណ្ណៈនាំយក​ថវិកាឯកឧត្តមអភិស​ន្តិបណ្ឌិតស សុខា​និងលោ​កជំទាវចូលបុណ្យស​ពឪពុកឯកឧត្ត​មវូ ​ហាក់

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានអញ្ជើញដឹកនាំក្រុមការងារសមាគមគោរពវិញ្ញាណក្ខន្ធសពឧបាសកប៉ាន់សុខារិន ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមវូហាក់អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសនោះ លោកបណ្ឌិតទូចវណ្ណៈនិងក្រុមការងារក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវចំនួន២៨៨០ ០០០(ពីរលានប៉ែតសិបប្រាំបីម៉ឺន)រៀល ចូលបុណ្យសពឧបាសកប៉ាន់ សុខារិនផងដែរ៕

























Powered by Blogger.