សម្តេ​ច​​នា​​យ​ករដ្ឋមន្ត្រី៖កម្ពុជាទាក់​ទា​ញគម្រោងវិនិយោគ​ចំនួន​១៤៧ទំហំទឹកប្រាក់​២,៧ពាន់​​លា​ន​ដុល្លារ​គិ​ត​ត្រឹម​ខែ​ឧ​សភា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េសម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តែងតែខិតខំពង្រឹង​កម្មវិធី​វិនិយោគ​បរទេស​​ដើម្បី​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។សម្តេចហ៊ុនម៉ាណែតមានប្រសាសន៍ថាសម្តេចនឹងបន្តបញ្ចុះបញ្ចូលអ្នកវិនិយោគបរទេសមកធ្វើអាជីវកម្មនៅកម្ពុជា។សម្តេច​បាន​បន្ត​ថា​៖ «​គិត​ត្រឹម​ខែ​ឧសភាយើង​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន១៤៧ដែល​មានទំហំទឹកប្រាក់២,៧ ពាន់​លាន​ដុល្លារ ដោយ​បង្កើត​ការងារ​បាន១៤ ម៉ឺន​កន្លែង»។ជាមួយគ្នានេះសម្តេចហ៊ុនម៉ាណែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលករខ្មែរចំណាកស្រុកចំនួន ៤៥,០០០ នាក់ នៅសាធារណរដ្ឋកូរ៉េ ដោយជំរុញឱ្យពួកគេបន្តខិតខំប្រឹងប្រែងធ្វើការងារ និងនាំយកជំនាញដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនពួកគេអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោកទៅកាន់ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី១៥-១៨ ខែឧសភានិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយវិស័យឧស្សាហកម្មពីឧស្សាហកម្មធុនស្រាលទៅជាឧស្សាហកម្មកម្រិតខ្ពស់៕


Powered by Blogger.