ហ៊ូទីត្រូវបា​នចោ​ទប្រកាន់ថា​បានវាយប្រហារកប៉ាល់​នៅសមុទ្រក្រហម​មេដឹកនាំអ៊ីស្រាអែ​​លបានប្រកែកអំ​ពីតំបន់ហ្គាហ្សា

យោងតាមព័ត៌មានពីយោធាអាមេរិកនាវាដឹកប្រេងត្រូវបានវាយប្រហារដោយក្រុមប្រដាប់អាវុធហ៊ូទីក្នុងប្រទេសយេម៉ែនខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន។"នៅម៉ោង១:០០ ព្រឹក ថ្ងៃទី១៨ខែឧសភា (ម៉ោងនៅSanaa) ក្រុមប្រដាប់អាវុធហ៊ូទីបានបាញ់មីស៊ីលផ្លោងប្រឆាំងនាវាឆ្ពោះទៅសមុទ្រក្រហមហើយបានវាយប្រហារលើនាវាដឹកប្រេងM/TWindដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន។សេចក្តីថ្លែងការណ៍មួយបានសរសេរបង្ហោះនៅលើគេហទំព័ររបស់បញ្ជាការកណ្តាលអាមេរិក(USCENTCOM)ថាការវាយប្រហារដោយកាំជ្រួចបានធ្វើឱ្យកប៉ាល់បាត់បង់ការគ្រប់គ្រងចង្កូត។

កប៉ាល់ដែលគេជឿថាជានាវាដឹកប្រេង M/T Wind បានឆាបឆេះ។ រូបថត៖ Gulf-times.com
"សម្ព័ន្ធភាពដែនសមុទ្រនៅសមុទ្រក្រហមបានឆ្លើយតបភ្លាមៗចំពោះការការប្រកាសអាសន្នពីកប៉ាល់ M/T Wind ។ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកនៅលើកប៉ាល់M/T Windអាចគ្រប់គ្រងចង្កូតបាន។ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថាគ្មាន​អ្នក​ស្លាប់​និង​របួស​ត្រូវ​បាន​រាយការណ៍​ក្នុង​ការ​វាយប្រហារនោះ​ទេ។ក្រុមប្រដាប់អាវុធហ៊ូទីមិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ពី US CENTCOM នៅឡើយទេ។ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ូទីបានរៀបចំការវាយឆ្មក់កាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់លើកប៉ាល់ដឹកទំនិញដែលគេជឿថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដើម្បី "បង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប" ដោយបង្ខំឱ្យសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀតបង្កើតសម្ព័ន្ធភាពដែនសមុទ្រក្រហម។ចាប់តាំងពីខែមករាឆ្នាំ២០១៤សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនបានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសជាច្រើនប្រឆាំងនឹងគោលដៅដូចជាទីតាំងបាញ់មីស៊ីលឬឃ្លាំងអាវុធរបស់ក្រុមប្រដាប់អាវុធហ៊ូទីដែលមានទីតាំងនៅក្នុងទឹកដីយេម៉ែន។

មេដឹកនាំ​អ៊ីស្រាអែល​ពិភាក្សា​អំពី​អនាគត​នៃ​តំបន់​ហ្គាហ្សា

កាសែតTheTimesofIsraelបានរាយការណ៍ថាលេខាធិការខុទ្ទកាល័យសង្គ្រាមលោកBennyGantzនៅយប់ថ្ងៃទី១៨ឧសភាបានចេញឱសានវាទដល់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយទាមទារឱ្យ Netanyahu "ប្តេជ្ញាចិត្តចំពោះយុទ្ធសាស្ត្រដែលបានព្រមព្រៀងសម្រាប់ជម្លោះនៅតំបន់ ហ្គាហ្សា រួមទាំងអ្នកណានឹងគ្រប់គ្រងវាបន្ទាប់ពីក្រុមហាម៉ាស់ត្រូវបានចាញ់។ ”“ខណៈពេលដែលទាហានអ៊ីស្រាអែលកំពុងប្រយុទ្ធយ៉ាងក្លាហាននៅជួរមុខ អ្នកដែលបញ្ជូនពួកគេទៅជួរមុខមួយចំនួនកំពុងធ្វើសកម្មភាពដោយមិនទទួលខុសត្រូវ។ខណៈពេលដែលអ៊ីស្រាអែលនាំមុខគេអ្នកនយោបាយខ្លះគិតតែពីខ្លួនឯងប៉ុណ្ណោះ។លោកGantzបាននិយាយថាអ៊ីស្រាអែលនឹងឈ្នះជម្លោះនៅពេលដែលវាមានយុទ្ធសាស្ត្រច្បាស់លាស់និងជាក់ស្តែង។បន្ទាប់មក លោកGantzបានព្រមានថាប្រសិនបើគ្មានផែនការសកម្មភាពច្បាស់លាស់ត្រឹមថ្ងៃទី៨ខែមិថុនាទេលោក "នឹងដកបក្សរបស់លោកចេញពីរដ្ឋាភិបាល ហើយត្រឡប់ទៅបក្សប្រឆាំងវិញ"។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ក្រោយមកបានចោទប្រកាន់រដ្ឋមន្ត្រី Gantzថាដាក់ឱសានវាទដល់លោកជំនួសឲ្យក្រុមហាម៉ាស់។ យោងតាមលោក Netanyahu តម្រូវការនៅក្នុងផែនការក្រោយជម្លោះ ហ្គាហ្សារបស់លោកGantz"នឹងត្រូវបញ្ចប់ជម្លោះជាមួយនឹងការបរាជ័យរបស់អ៊ីស្រាអែលបោះបង់ចោលចំណាប់ខ្មាំងនិងរក្សាក្រុមហាម៉ាស់ឱ្យគ្រប់គ្រងអំណាច"៕ពុតសាម៉ាត់


Powered by Blogger.