កម្ពុជា​​អា​ចនឹងមានភ្លៀងធ្លាក់​ជា​មួយផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់​គ្របដណ្ដប់​លើផ្ទៃដីពី១០ទៅ៥០​%សម្រាប់ថ្ងៃទី៣០​ខែឧសភា

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% -៤០%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០%-៥0% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%-៣០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។





Powered by Blogger.