កូរ៉េខាងជើ​ង​បាន​បាញ់​បង្ហោះ​​កាំជ្រួច​មី​ស៊ី​ល​១​០​គ្រាប់​ចូលទៅ​ក្នុង​សមុទ្រ​បន្ទាប់ពី​​ការបាញ់​បង្ហោះ​ផ្កាយរ​ណប​ប​រាជ័យ​

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល១០ គ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបដែលជាសកម្មភាពមួយដែលត្រូវបានពិពណ៌នាដោយកូរ៉េខាងត្បូងថាជា"ការបង្កហេតុ" ។

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​ក្នុងអំឡុងពេល​ធ្វើ​សមយុទ្ធ​។រូបថត៖ KCNA
យោងតាមYonhapនៅព្រឹកថ្ងៃទី៣០ឧសភាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង(JCS)បានប្រកាសថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល១០គ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីប។JCS បាននិយាយថា"នេះគឺជាសកម្មភាពបង្កហេតុដែលជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។យើងកំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ដើម្បីវិភាគការបាញ់បង្ហោះនេះឱ្យបានលម្អិត" ។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបង្ហើបថា មីស៊ីលកូរ៉េខាងជើងត្រូវបានបាញ់ចេញពីតំបន់Sunanជិតរដ្ឋធានីព្យុងយ៉ាងនៅម៉ោង៦និង១៤នាទីព្រឹក។ មីស៊ីលទាំងនេះបានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ខាងភាគីជប៉ុនការិយាល័យនាយករដ្ឋមន្ត្រីKishidaFumioក៏បានបញ្ជាក់ដែរថាកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ហើយបានប្រកាសថាគ្រាប់មីស៊ីលទាំងអស់បានធ្លាក់ចូលទៅក្នុងដែនទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។យោងតាមយ៉ុYonhapការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យថ្មីៗនេះក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា។មួយថ្ងៃមុនទីក្រុងព្យុងយ៉ាងក៏បានបញ្ចេញប៉េងប៉ោងប្រហែល២៦០គ្រាប់ដែលមានកាកសំណល់ឆ្លងព្រំដែនជាការឆ្លើយតបទៅនឹងសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបញ្ជូនខិត្តប័ណ្ណចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះប្រទេសកូរ៉េខាងជើងបានសាកល្បងជាប្រចាំនូវប្រភេទCruise មីស៊ីលផ្លោង និងអាវុធល្បឿនលឿនជាងសំឡេង។ ក្រុង​ព្យុងយ៉ាង​បាន​ពណ៌នា​ថា​នេះ​ជា​វិធានការ​ពង្រឹង​សមត្ថភាព​ការពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នៅ​ឧបទ្វីប៕ពុតសាម៉ាត់


Powered by Blogger.