សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។ តំបន់ខ្ពង់រាបគ្របដណ្ដប់លើផ្ទៃដី១៥%និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជាភាគកណ្តាលនៃអាងទន្លេមេគង្គនិងសមុទ្រចិនខាងត្បូង។ទន្ទឹងនេះទៀតកម្ពុជាត្រូវបានគេព្យាករណ៍ថាទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។
 |
| រូបភាពឯកសារ។សហការី |
Post a Comment