លោក​P​utin​បាន​និយាយ​ថា​​នឹង​ជួប​លោ​​ក​Xi

 លោកប្រធានាធិបតីPutinបាននិយាយថាលោកនឹងជួបជាមួយប្រធានាធិបតី XiJinpingក្នុងពេលឆាប់ៗនេះខណៈដែលមេដឹកនាំវិមានក្រឹមឡាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបាននិយាយកាលពីថ្ងៃទី១ខែកញ្ញាថា "យើងនឹងរៀបចំព្រឹត្តិការណ៍មួយចំនួនក្នុងពេលឆាប់ៗនេះ ហើយនឹងមានកិច្ចប្រជុំជាមួយប្រធានាធិបតីចិនXi Jinping" ។ "លោក Xi ហៅខ្ញុំថាជាមិត្តហើយខ្ញុំក៏សប្បាយចិត្តដែរ ដែលហៅលោកថាជាមិត្ត ព្រោះលោកគឺជាមនុស្សម្នាក់ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-ចិន"។យោងតាមលោកPutinមេដឹកនាំទាំង២គ្រោងនឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។Reuters
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីPutinបានកើតឡើងខណៈដែលទីប្រឹក្សាគោលនយោបាយការបរទេសYuri Ushakov បានបញ្ជាក់នៅចុងខែកក្កដាថាចៅហ្វាយវិមានក្រឹមឡាំង គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា ដែលជាពេលដែលវេទិកាខ្សែក្រវ៉ាត់និងផ្លូវត្រូវបានប្រារព្ធឡើង។ លោក Ushakov មិន​បាន​និយាយ​អំពី​ពេល​វេលា​ជាក់​លាក់​នោះ​ទេ។លើកចុងក្រោយដែលលោកប្រធានាធិបតីPutin បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ដោយបានចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងា ពីរបីសប្តាហ៍មុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។ ចៅហ្វាយវិមានក្រឹមឡាំងក៏បានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវនៅប្រទេសចិនក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី២៩ខែសីហាថា កាលវិភាគនៃទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ចិននៅគ្រប់កម្រិត រួមទាំងកម្រិតខ្ពស់បំផុតកំពុងត្រូវបានរៀបចំ។ Peskov បាននិយាយថា "យើងនឹងប្រកាសព្រឹត្តិការណ៍និងពេលវេលាជាក់លាក់នៅពេលសមស្រប" ។លោក Uong Van Ban អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែសីហាថា ប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងក្នុងខែតុលា។ប្រទេសចិនកំពុងនិយាយទៅកាន់គ្រប់ភាគី ដើម្បីរៀបចំវេទិកានេះហើយនឹងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធក្នុងពេលវេលាសមស្រប។រុស្ស៊ី និងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង។ប្រធានាធិបតី​ចិន Xi Jinping កាលពី​ខែមីនា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូ​ស្គូ​ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតីPutin​។ មេដឹកនាំទាំង២បានសរសើរ "សករាជថ្មី" ក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំងដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕ប្រភពReuters,TASS

Powered by Blogger.