នៅទីបំផុតទៅសម្តេចហ៊ុន សែន បានត្រឡប់មកប្រើហ្វេសប៊ុកឡើងវិញហើយ ដោយអះអាងថា ក្រុមហ៊ុនហ្វេសប៊ុកបានទាត់ចោលអនុសាសន៍របស់មនុស្សខ្លះ ដែលអតីតនាយករដ្ឋមន្ត្រីរូបនេះហៅថាជា«មនុស្សខូច»។
 |
| សម្តេចហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី។រូបភាពឯកសារសហការី |
បើតាមសម្តេចហ៊ុន សែន គឺក្រុមហ៊ុនហ្វេសប៊ុកបានផ្តល់យុត្តិធម៌ដល់រូបសម្តេច ទើបក្រសួងប្រៃសណីយ៍ បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុននេះឲ្យចូលមកធ្វើការនៅកម្ពុជាវិញ។ ប៉ុន្តែសម្តេច ហ៊ុន សែន នៅតែគូសបញ្ជាក់ថាកម្ពុជាមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវ ពោលជាក្រុមដែលស្នើឲ្យបិទហ្វេសប៊ុករបស់សម្តេចនោះឡើយ។សូមរំឭកថាសមាជិកក្រុមប្រឹក្សាភិបាលត្រូតពិនិត្យរបស់ក្រុមហ៊ុនMeta ចំនួន២២នាក់ នៅតែមិនអាចចូលកម្ពុជាបានឡើយ។ មនុស្ស២នាក់ក្នុងចំណោមនោះគឺមានអតីតនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក់និងម្នាក់ទៀតគឺជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព រួមទាំងអ្នកសារព័ត៌មាន២នាក់ផងដែរ។ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមMeta ដែលជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុកដែលពេញនិយមនៅកម្ពុជាបានលើកជាសំណើរទៅកាន់អ្នកសម្រេចចិត្តហ្វេសប៊ុកឲ្យផ្អាកជាបន្ទាន់នូវទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមផ្លូវការរបស់សម្តេចហ៊ុន សែន ក្នុងរយៈពេល៦ខែ។ ការស្នើនេះ ក្រោយពេលដែលគេទទួលបានការរាយការណ៍ថាសម្តេចហ៊ុន សែន បានប្រើប្រាស់ភាសាគំរាមកំហែង និងបំភិតបំភ័យអ្នកដទៃ ពិសេសទៅលើអ្នកប្រឆាំង។ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន មិនត្រូវបានបិទយូរឡើយ។ គេហទំព័រដែលមានអ្នកចុចតាមដានជាង១៤លាននាក់នោះ បានផ្តើមបើកដំណើរការឡើងវិញនៅរយៈពេលមិនដល់១ខែផង បន្ទាប់ពីសម្តេចហ៊ុន សែន ប្រកាសបិទឈប់ប្រើកាលពីចុងខែមិថុនា។ ការដំណើរការឡើងវិញតាំងពីពេលនោះមកគឺស្ថិតនៅក្រោមការគ្រប់គ្រងកម្មសិទ្ធិរបស់លោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន ដែលជាម្ចាស់បង្កើតទំព័រហ្វេសប៊ុកនេះ។ ប៉ុន្តែចាប់ពីថ្ងៃទី៣កញ្ញានេះតទៅ សម្តេចហ៊ុន សែន គូសបញ្ជាក់ថា ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់សម្តេច។បើតាមអតីតនាយករដ្ឋមន្ត្រីរូបនេះ ក្រុមហ៊ុនFacebook អាចរកបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ហើយរដ្ឋាភិបាលក៏ទទួលបានការបង់ពន្ធ១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនយក្សមួយនេះដែរ៕RFI
Post a Comment