បេឡារុស្សបាននិយាយថាឧទ្ធម្ភាគចក្រយោធាប៉ូឡូញមួយគ្រឿង បានឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ហើយបានកោះហៅ ភារធារីWarsawក្នុងការតវ៉ា។ឆ្មាំព្រំដែនបេឡារុស្សបាននិយាយថា នៅថ្ងៃទី ១ខែកញ្ញា ឧទ្ធម្ភាគចក្រយោធា Mi-24 របស់ប៉ូឡូញបានឆ្លងកាត់ព្រំដែន "នៅរយៈកម្ពស់ទាប ហោះប្រហែល១,២00 ម៉ែត្រ ចូលទៅក្នុងទឹកដីបេឡារុស្ស ហើយបន្ទាប់មកត្រឡប់មកវិញ" ។ ឧបទ្ទវហេតុនេះត្រូវបានគេជឿថាបានកើតឡើងនៅក្នុងខេត្តជាប់ព្រំដែន Grodno។វាមិនច្បាស់ទេថាតើយោធាបេឡារុស្សបានទាក់ទងនាវិកឬក៏បញ្ជូនយន្តហោះទៅស្ទាក់ចាប់ Mi-24 ។ មន្ត្រីបេឡារុស្សបានបង្ហោះវីដេអូនៅលើ Telegram ជាមួយនឹងរូបភាពដែលគេជឿថាជាMi-24 ឆ្លងកាត់ព្រំដែនដើម្បីត្រឡប់ទៅប៉ូឡូញវិញ។
 |
| ឧទ្ធម្ភាគចក្រ Mi-24 របស់ប៉ូឡូញអំឡុងពេលហ្វឹកហាត់នៅលើវាលមួយនៅ Bemowo Piskie ក្បែរទីក្រុង Orzysz ភាគឦសានកាលពីថ្ងៃទី២៤ខែឧសភា ឆ្នាំ ២០២២។ រូបថត៖Reuters |
ក្រសួងការបរទេសនៃប្រទេសបេឡារុស្សបានកោះហៅភារធារីប៉ូឡូញនៅទីក្រុង Minsk ដើម្បីតវ៉ា។ទីភ្នាក់ងារនេះបាននិយាយថា "ភាគីប៉ូឡូញតម្រូវឱ្យផ្តល់ការពន្យល់សមស្របនិងស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះឧប្បត្តិហេតុ"។Jacek Goryszewski អ្នកនាំពាក្យយោធាប៉ូឡូញបានបដិសេធការចោទប្រកាន់ពីបេឡារុស្ស។ "ខ្ញុំមិនបញ្ជាក់ព័ត៌មាននេះទេ។ គ្មានឧទ្ធម្ភាគចក្រប៉ូឡូញបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបេឡារុស្សទេ។ឧប្បត្តិហេតុបែបនេះមិនបានកើតឡើងហើយមិនអាចកើតឡើងបានទេ។ ប្រព័ន្ធរ៉ាដារបស់យើងគឺច្បាស់ណាស់" លោក Goryszewski និយាយ។អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Pawel Jablonski មុននេះ បានអំពាវនាវឱ្យមាន"ការប្រុងប្រយ័ត្នបំផុត"នៅពេលវាយតម្លៃសេចក្តីថ្លែងការណ៍របស់យោធាបេឡារុស្ស។លោកបាននិយាយថា «នេះអាចជាទង្វើបង្កហេតុ»របស់ប្រទេសជិតខាង។ភាពតានតឹងនៅតាមព្រំដែនរវាងទីក្រុង Minsk និងទីក្រុង Warsawបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខ្មាន់កាំភ្លើងមកពីក្រុមហ៊ុនសន្តិសុខឯកជនរុស្ស៊ី Wagner បានទៅដល់ប្រទេសបេឡារុស ទៅកាន់យោធភូមិភាគបន្ទាប់ពីការបះបោរបរាជ័យរបស់កងកម្លាំងនេះកាលពីចុងខែមិថុនា។ Wagner បានចូលរួមក្នុងសកម្មភាពហ្វឹកហ្វឺន និងសមយុទ្ធមួយចំនួនជាមួយកងទ័ពបេឡារុស្ស។ប្រទេសប៉ូឡូញ និងប្រទេសជិតខាងចាត់ទុកវត្តមានរបស់Wagner នៅក្នុងប្រទេសបេឡារុស្ស ជាការគំរាមកំហែងផ្នែកសន្តិសុខ ហើយបានបញ្ជូនកងកម្លាំងទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស ដើម្បីឆ្លើយតប។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃទី៣១ខែសីហាថា សំណើរបស់ប៉ូឡូញ និងប្រទេសបាល់ទិក ដើម្បីបណ្តេញកងកម្លាំង Wagner ចេញពីប្រទេសបេឡារុសគឺជា "គ្មានមូលដ្ឋាន និងឆោតល្ងង់"៕ប្រភព Reuters, AFP
Post a Comment