ដោយ៖ពុតសាម៉ាត់
លោកDonaldTrumpបានបរិច្ចាគដល់យុទ្ធនាការបោះឆ្នោតឆ្នាំ២០១១របស់លោកស្រីKamalaHarrisដែលបច្ចុប្បន្នជាគូប្រជែងដ៏មានសក្តានុពលរបស់លោកក្នុងការប្រជែងយកតំណែងសេតវិមាន។
 |
| លោកស្រី Kamala Harris និងលោក Donald Trump។ រូបថត៖ AJC Politics |
យោងតាមទីភ្នាក់ងារសារព័ត៌មានRTអង្គការ Trump បានបរិច្ចាគចំនួន ៥,០០០ ដុល្លារក្នុងឆ្នាំ២០១១នៅពេលដែលលោកស្រី Harris បានដំណើរការយុទ្ធនាការបោះឆ្នោតក្នុងឋានៈជាអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា និងបន្ថែម១,០០០ ដុល្លារក្នុងឆ្នាំ២០១៣។ កូនស្រីរបស់លោក Trump គឺលោកស្រីIvankaក៏បានចូលរួមចំណែកបន្ថែមចំនួន២,០០០ដុល្លារដល់លោកស្រី Harris ក្នុងឆ្នាំ២០១៤ផងដែរ។ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២១ខែកក្កដា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសថាលោកនឹងឈប់ឈរឈ្មោះហើយបានគាំទ្រលោកអនុប្រធានាធិបតីHarrisដើម្បីជំនួសគាត់ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជាមួយនឹងអតីតប្រធានាធិបតីTrumpដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។លោកស្រី Harris បាននិយាយថា លោកស្រីនឹងឈ្នះការតែងតាំងគណបក្សប្រជាធិបតេយ្យដើម្បីឈរឈ្មោះសម្រាប់សេតវិមាននៅខែវិច្ឆិកាខាងមុខ។ទន្ទឹមនឹងនេះ បើតាម CNN លោក Trump ជឿជាក់ថា “លោកស្រី Harris នឹងងាយចាញ់ជាងលោក Biden”។ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ លោក Trump បានសារភាពថាបានបរិច្ចាគដល់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមទាំងគូប្រជែងលោកស្រី Hillary Clinton ផងដែរ។យោងតាមOpenSecretsដែលជាក្រុមស្រាវជ្រាវឈានមុខគេដែលតាមដានលំហូរលុយនៅក្នុងនយោបាយអាមេរិក ក្នុងឆ្នាំ ២០០១ លោក Trumpបានបរិច្ចាគ$១,០០០ដល់យុទ្ធនាការបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភាJoeBidenហើយមានការរួមចំណែកមួយចំនួនដល់យុទ្ធនាការរបស់លោកស្រី Hillary Clinton ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៧ រួមមាន $១០០,០០០ ការបរិច្ចាគដល់មូលនិធិ Clinton ៕
Post a Comment