កងកា​រពារ​ដែ​​នអាកាសរុស្ស៊ី​បាន​បាញ់ទម្លាក់UAV​និងមី​ស៊ីលរបស់​អ៊ុយក្រែនរា​​ប់សិបគ្រឿង​ពេ​ញមួយយប់

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះបានបំផ្លាញមីស៊ីលចំនួន២១ដើម និងយន្តហោះគ្មានមនុស្សបើក ១៦គ្រឿង (UAV) ដែលបានវាយប្រហារតំបន់Belgorod, Kursk និង Volgograd ពេញមួយយប់។

ប្រព័ន្ធរ៉ុក្កែតSmerch multiple launch របស់រុស្ស៊ី បាញ់មីស៊ីលឆ្ពោះទៅអ៊ុយក្រែន។រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី
“ពេលយប់ទីក្រុងគៀវបានប៉ុនប៉ងវាយប្រហារភេរវកម្មលើទឹកដីរុស្ស៊ី ដោយប្រើប្រព័ន្ធRM-70 Vampire និង UAV។ប៉ុន្តែត្រូវបានរារាំង។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបំផ្លាញមីស៊ីលចំនួន២១ដើម និង UAV ចំនួន៩គ្រឿងនៅក្នុងតំបន់ Belgorod យន្តហោះ UAV ចំនួន៧ ផ្សេងទៀតត្រូវបានស្ទាក់ចាប់និងបំផ្លាញនៅតំបន់ Kursk និង Volgograd” ។ទីភ្នាក់ងារសារព័ត៌មានSputnikបានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃនេះ(១១ វិច្ឆិកា) ។ការចែករំលែកនៅលើ Telegram អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានបញ្ជាក់ថា "គោលដៅពីលើអាកាសជាច្រើនដែលខិតជិតទីក្រុងBelgorod ត្រូវបានបាញ់ទម្លាក់។យោង​តាម​ព័ត៌មាន​បឋមជន​ស៊ីវិល៨នាក់​បាន​រង​របួស»។យោងតាមលោកផ្ទះជាង៤០ខ្នងនៅក្នុងតំបន់ Belgorod ត្រូវបានខូចខាតដោយសារការវាយប្រហាររបស់អ៊ុយក្រែន។អ៊ុយក្រែន​ធ្វើ​ការ​វាយ​ប្រហារ​ស្ទើរ​រាល់​ថ្ងៃ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ទឹក​ដី​រុស្ស៊ី បន្ទាប់​ពី​យុទ្ធនាការ​វាយ​បក​របស់​ក្រុង​គៀវ​នៅ​ដើម​ខែ​មិថុនាឆ្នាំ​២០២៣ បរាជ័យ។ថ្លែងមតិលើការវាយប្រហារUAVរបស់អ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានសង្កត់ធ្ងន់ថា យោធារុស្ស៊ីមានការប្រុងប្រយ័ត្ននិងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីដោះស្រាយស្ថានការណ៍៕ពុតសាម៉ាត់


Powered by Blogger.