លោ​​កK​im Jong Unបា​​នត្រួតពិ​និត្យប្រព័ន្ធ​​កាំភ្លើងធំ​កូរ៉េខាងជើង​ដោយ​គ្រោងនឹង​បាញ់សាកល្បង​អាវុធថ្មី

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃនេះ(១១ឧសភា) ថាមេដឹកនាំKimJongUnបានត្រួតពិនិត្យប្រព័ន្ធអាវុធកាំភ្លើងធំនិងគ្រោងសាកល្បងអាវុធថ្មី។

 រូបភាពលោកKimJongUnពិនិត្យការបាញ់សាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៤០មីលីម៉ែត្រ ដែលប្រកាសដោយ KCNA កាលពីថ្ងៃទី១១ខែឧសភា។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)លោកKim កាលពីថ្ងៃទី១០ខែឧសភាបានសិក្សាអំពីកំណែបច្ចេកទេសថ្មីនៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ២៤០មីលីម៉ែត្រនិងបានទស្សនាការសាកល្បងគ្រាប់កាំភ្លើងធំដែលអាចគ្រប់គ្រងបានសម្រាប់សព្វាវុធនេះដែលផលិតដោយសហគ្រាសឧស្សាហកម្មការពារជាតិ។“បានធ្វើបច្ចុប្បន្នភាពឧបករណ៍បាញ់គ្រាប់រ៉ុក្កែតច្រើនជាមួយនឹងការចល័តខ្ពស់និងកម្លាំងប្រមូលផ្តុំ បំពាក់ដោយប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នាដោយស្វ័យប្រវត្តិ។អាវុធទាំងនេះនឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​អង្គភាព​នៃ​កងទ័ព​កូរ៉េ​ជា​ឧបករណ៍​ជំនួស​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៦»។KCNAបានដកស្រង់សម្តីលោកKimដោយកត់សម្គាល់ថា "ការផ្លាស់ប្តូរដ៏សំខាន់"បែបនេះនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធដោយកាំភ្លើងធំរបស់កងទ័ពកូរ៉េខាងជើង។ ប្រមុខ​ក្រុង​ព្យុងយ៉ាង​ក៏បាន​អំពាវនាវ​ឲ្យ​បង្កើន​ការផលិត​គ្រាប់រំសេវនិង​អាវុធ​កាំភ្លើងធំ​ក្នុង​កម្រិត​ខ្ពស់បំផុត។កាលពីខែមុនលោកKimក៏បានត្រួតពិនិត្យផ្ទាល់លើការសាកល្បងគ្រាប់រ៉ុក្កែតបាញ់បង្ហោះច្រើនគ្រាប់ទំហំ២៤០មីលីម៉ែត្រដែលត្រូវបានបាញ់បង្ហោះកាលពីខែកុម្ភៈ នៅពេលនោះ លោកបានបង្ហាញទំនុកចិត្តថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើននេះនឹង"នាំមកនូវការផ្លាស់ប្តូរ"យុទ្ធសាស្ត្រក្នុងការលើកកម្ពស់សមត្ថភាពកាំភ្លើងធំរបស់កងទ័ពកូរ៉េខាងជើង៕ពុតសាម៉ាត់


Powered by Blogger.