នាយ​​ក​​រដ្ឋមន្ត្រី​ថៃSretthaប្រឈ​​ម​នឹ​ង​ហា​និភ័យ​​នៃ​​​ការ​បណ្តេញ​​ចេញ

 នាយករដ្ឋមន្ត្រីថៃលោកSretthaThavisinប្រឈមមុខនឹងហានិភ័យនៃការបណ្តេញចេញ។ប្រសិនបើតុលាការធម្មនុញ្ញអនុម័តញត្តិចោទប្រកាន់សមាជិកព្រឹទ្ធសភាចំនួន៤០រូបក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ឧសភា។កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភាសមាជិក​ព្រឹទ្ធ​សភា​ថៃ​ចំនួន៤០​រូបបាន​ដាក់​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេសដើម្បី​ស្នើ​ឲ្យ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី Srettha។ញត្តិ​នេះ​ស្នើ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ថៃ​ពិចារណា​ថាតើ​លោកSretthaមាន​សុជីវធម៌និង​សីលធម៌​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​ឬ​អត់?

នាយករដ្ឋមន្ត្រីថៃលោកSretthaThavisin។AFP
មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះគឺ​ដោយសារ​លោក​នាយករដ្ឋមន្ត្រីSrettha តែងតាំង​​លោកPichit Chuenbanឲ្យ​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​នាយក​រដ្ឋមន្ត្រី។លោ​កPichitជាអតីតមេធាវីដ៏អាស្រូវម្នាក់ដែលបានជាប់ពន្ធនាគាររយៈពេល៦ខែក្នុងឆ្នាំ២០០៨ ពីបទមិនគោរពសេចក្តីសម្រេចរបស់តុលាការ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ថាបានព្យាយាមសូកប៉ាន់មន្ត្រីតុលាការចំនួន២លានបាត(ជាង៥៥,០០០ដុល្លារ)ដែលលាក់ក្នុងប្រអប់ក្រដាសមួយ។អ្នកប្រឆាំងនិយាយថា លោក Pichit ត្រូវបានតែងតាំងក្នុងគណៈរដ្ឋមន្ត្រី ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatraដែលទើបតែត្រឡប់មកប្រទេសថៃវិញនៅចុងឆ្នាំ ២០២៣បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ទីភ្នាក់ងារសារព័ត៌មាន Reutersបានបញ្ជាក់ថាលោកThaksinនៅតែមានឥទ្ធិពលនយោបាយយ៉ាងសំខាន់លើរដ្ឋាភិបាលថៃទោះបីជាលោកលែងកាន់តំណែងជាផ្លូវការនៅក្នុងដៃក៏ដោយ។ភាគី​លោកSrettha បញ្ជាក់​ថា​ក្រោយ​មក​បាន​ពិចារណា​យ៉ាង​ហ្មត់ចត់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​តែងតាំង​លោក Pichit ហើយ​មិន​មាន​បញ្ហា​អ្វី​ទេ។រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រីSrettha ហាក់​មាន​ភាព​ច្របូកច្របល់​បន្ទាប់​ពី​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មេសា​កន្លង​ទៅ។កាលពីថ្ងៃទី២៨ខែមេសា រដ្ឋមន្ត្រីការបរទេសថៃ Parnpree Bahiddha Nukaraបានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រីSrettha បន្ទាប់ពីលោកPichaiChunhavajiraត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។អតីត​រដ្ឋមន្ត្រី​ការ​បរទេស​លោក Parnpree ធ្លាប់​កាន់​តំណែង​ពីរ​ដំណាល​គ្នា​ជា​ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ។ Reuters បានព្យាករណ៍ថាហេតុផលសម្រាប់ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការបរទេស Parnpree អាចមកពីការបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីថៃនាពេលថ្មីៗនេះ។លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេស Sihasak Phuangketkeow និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុKrisadaChinavicharanaក៏បានលាលែងពីតំណែងកាលពីសប្តាហ៍មុនផងដែរ៕

Powered by Blogger.