រុស្ស៊ីគ្មានចេតនាកាន់កាប់ក្រុងKharkovទេអ៊ុយក្រែនបានច្រានចោលសំណើសុំបទឈប់បាញ់ក្នុងអំឡុងពេលអូឡាំពិក
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានបញ្ជាក់ថាទីក្រុងម៉ូស្គូគ្មានចេតនាដណ្តើមកាន់កាប់ទីក្រុងKharkovរបស់អ៊ុយក្រែនទេបើទោះបីជាកងទ័ពរុស្ស៊ីទទួលបានជ័យជំនះជាច្រើននៅក្នុងតំបន់ក៏ដោយ។ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាHarbinរបស់ប្រទេសចិននៅថ្ងៃនេះ(១៧ឧសភា)លោកPutinបានលើកឡើងពីសកម្មភាពរបស់កងទ័ពរុស្ស៊ីនៅក្នុងសមរភូមិKharkiv ជាប់ព្រំដែនប្រទេសនេះ។
ប្រធានាធិបតីអ៊ុយក្រែនបានច្រានចោលសំណើសុំបទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិក
នាថ្ងៃដដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញប្រាប់អ្នកសារព័ត៌មានថាលោកមានអារម្មណ៍មន្ទិលសង្ស័យចំពោះសំណើរបស់ប្រធានាធិបតីបារាំងEmmanuelMacronសម្រាប់បទឈប់បាញ់ជាមួយរុស្ស៊ីក្នុងឱកាសនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី ២៦ ខែមករា ថ្ងៃទី ៧ ដល់ថ្ងៃទី១១ ខែសីហា។«បទឈប់បាញ់នឹងមិនរារាំងទ្រព្យសកម្មរបស់យោធាពីការខិតចូលទៅជិតនិងបន្ទាប់មកវាយប្រហារនោះទេ។ខ្ញុំមិនយល់ព័ត៌មានលម្អិតទេ។ សម្រាប់ខ្ញុំ វាហាក់បីដូចជារឿងមិនអាចទៅរួចនោះទេ” លោក Zelensky បានសារភាព។យោងតាមសារព័ត៌មានRTមេដឹកនាំទីក្រុងគៀវបានច្រានចោលសំណើសុំបទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិកប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង Macron បានទូរស័ព្ទមកពិភាក្សាជាមួយលោក។ក្នុងដំណាក់កាលដំបូងនៃជម្លោះមានការប៉ុនប៉ងជាច្រើនដើម្បីផ្អាកការប្រយុទ្ធគ្នារវាងរុស្សីនិងអ៊ុយក្រែននៅថ្ងៃជាក់លាក់ដូចជាអំឡុងពេលបុណ្យគ្រឹស្តសំខាន់ៗ។ ទោះជាយ៉ាងណាភាគីទាំងពីរបានចោទភាគីម្ខាងទៀតថាបានរំលោភលើកិច្ចព្រមព្រៀងទាំងនេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមេសាថា“ទាំងប្រធានាធិបតី និងមន្ត្រីយោធារបស់យើងបានចង្អុលបង្ហាញថារដ្ឋាភិបាលក្រុងគៀវ តែងតែប្រើគំនិតនិងគំនិតផ្តួចផ្តើមបែបនេះដើម្បីប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញការរៀបចំឡើងវិញ។ល។ ”៕ពុតសាម៉ាត់

Post a Comment