សម្តេចហ៊ុន​ សែនស្វាគមន៍​សមា​ជិកព្រឹទ្ធសភា​បារាំង

សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកVincentÉBLÉសមាជិកព្រឹទ្ធសភាបារាំងនៃតំបន់Seine&Marneនិងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា។

ក្នុងជំនួបនោះសម្តេចហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Vincent ÉBLÉ មកកាន់ប្រទេសកម្ពុជា ដោយសម្ដែងក្ដីសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំងនិងកម្ពុជា។ ចំណែក លោក Vincent ÉBLÉ ក៏បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត និងបានអបអរសាទរប្រទេសកម្ពុជាចំពោះការរីកចម្រើនរបស់ខ្លួន។សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងបានជម្រាបជូនសមាជិកព្រឹទ្ធសភាបារាំងអំពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា។ចំណែកលោក Vincent ÉBLÉ បានមានប្រសាសន៍ថា លោកពិតជារីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចជាលក្ខណៈឯកជននិងផ្លូវការចំនួន១០លើកមកព្រះរាជាណាចក្រកម្ពុជាហើយបានអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។លោក​ក៏បាន​ចែករំលែកទស្សនទាន​របស់លោក​ទៅលើ​ការយល់ឃើញ​ផ្នែក​ទេសចរណ៍គម្រោង​អភិរក្ស​វប្បធម៌ ការវិនិយោគ​របស់​បារាំង​នៅ​កម្ពុជា​។​ល​។នៅក្នុងជំនួបនោះ ក៏មាន​ការផ្លាស់ប្តូរ​ទស្សនៈ​ប្រកបដោយ​ផ្លែផ្កា​លើ​ប្រធានបទ​ផ្សេងៗ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។ សម្តេចហ៊ុន សែន និងលោក Vincent ÉBLÉបានពិភាក្សាអំពីFrancophonieសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តនិងបញ្ហាសំខាន់ៗផ្សេងទៀតដែលធ្វើឲ្យចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរកាន់តែរឹងមាំ។លោក Vincent ÉBLÉ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះបេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie នៅឆ្នាំ២០២៦៕

Powered by Blogger.