ប្រធានាធិបតីកូឡុំប៊ីGustavoPetroបានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahuដើម្បីបញ្ឈប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សាស្រ្ទីប។
 |
| នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu។AFP |
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានអត្ថាធិប្បាយលើបណ្តាញសង្គមX នៅថ្ងៃទី១០ខែឧសភាថា "លោក Netanyahu នឹងមិនបញ្ឈប់សកម្មភាព(នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប)ទេ។ នោះមានន័យថាICC ចាំបាច់ត្រូវចេញដីកាចាប់ខ្លួន" ។មេដឹកនាំកូឡុំប៊ីក៏បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យ"ពិចារណាបង្កើតកងកម្លាំងរក្សាសន្តិភាពនៅលើទឹកដីហ្គាហ្សា" ។កាលពីដើមខែនេះ លោក Petro បានប្រកាសថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ដោយបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ការអំពាវនាវខាងលើត្រូវបានធ្វើឡើងក្នុងបរិបទដែលអ៊ីស្រាអែលបន្តយុទ្ធនាការយោធាប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានការឆ្លើយតបពីសហគមន៍អន្តរជាតិក៏ដោយ។នាយករដ្ឋមន្ត្រី Netanyahuបានប្រកាសថាអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធតែម្នាក់ឯងក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាបន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបញ្ឈប់ការផ្ទេរអាវុធ។ប្រសិនបើទីក្រុង Tel Aviv វាយប្រហារទីក្រុង Rafahនៅភាគខាងត្បូងតំបន់ហ្គាហ្សា។Rafahគឺជាទីតាំងប្រជាជនដ៏សំខាន់ចុងក្រោយរបស់ដែនដីដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលនៅឡើយ។លោក Netanyahu បាននិយាយនៅថ្ងៃទី ៩ ខែឧសភាថា៖ «ប្រសិនបើបង្ខំឲ្យឈរតែម្នាក់ឯងយើងនឹងធ្វើដូច្នេះ។ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានសម្លាប់មនុស្សជាង៣៤.០០០ នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីដើមខែតុលាឆ្នាំមុន។ទីភ្នាក់ងារព័ត៌មានមួយចំនួនបាននិយាយកាលពីខែមុនថាICC អាចចេញដីកាចាប់ខ្លួនលោក Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមគេហទំព័រព័ត៌មានAxios នាយករដ្ឋមន្ត្រី Netanyahu បានស្នើសុំប្រធានាធិបតីអាមេរិកJoe Biden ឱ្យជួយទប់ស្កាត់ ICC ពីការចេញដីកាបែបនេះ៕ប្រភពRT
Post a Comment