ព្រិលធ្លាក់ក្នុងខែឧសភានៅទីក្រុងម៉ូស្គូតើមានអ្វីកើតឡើង?
សីតុណ្ហភាពជាមធ្យមនៅទីក្រុងម៉ូស្គូរបស់រុស្ស៊ីនៅថ្ងៃទី៩ខែឧសភាគឺ១.៧ អង្សាសេដែលជា"ត្រជាក់បំផុតនៅថ្ងៃទី៩ខែឧសភាចាប់តាំងពីឆ្នាំ១៩៧២" ។ទោះជាខែឧសភាក៏ដោយ ប្រជាជនក្រុងម៉ូស្គូនៅតែឃើញព្រិលធ្លាក់។
| មនុស្សម្នាឆ្លងកាត់ផ្លូវចំពេលមានព្រិលធ្លាក់ក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ខែឧសភា។រូបភាព៖ XINHUA |
យោងតាមRTរបស់រុស្ស៊ីកាលពីថ្ងៃទី១១ឧសភានាយកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលឧតុនិយមរុស្សីRoman Vilfandបានចង្អុលបង្ហាញថា ការធ្លាក់ព្រិលកាលពីថ្ងៃទី៩ឧសភាគឺជាព្រិលធ្លាក់ដំបូងគេដែលមិនធ្លាប់មានក្នុងថ្ងៃនេះនៃឆ្នាំនេះនៅក្នុងរដ្ឋធានីម៉ូស្គូ។លោក Roman Vilfand បាននិយាយថាព្រិលធ្លាក់មានកំរាស់ពី១ទៅ៥សង់ទីម៉ែត្រនៅតំបន់ផ្សេងៗនៃទីក្រុងម៉ូស្គូនៅព្រឹកថ្ងៃទី៩ឧសភាខណៈដែលប្រទេសនេះបានរៀបចំសម្រាប់ព្យុហយាត្រាយោធាដើម្បីរំលឹកខួបលើកទី៧៩នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ៩- ឧសភា ១៩៤៥ - ៩ឧសភា២០២៤) នៅលើទីលានក្រហម។អ្នកឧតុនិយមរូបនេះបានកត់សម្គាល់ថា វាជាថ្ងៃត្រជាក់ខ្លាំងដែលអាកាសធាតុស្មើនឹងថ្ងៃទី ២៦ ខែមីនា (ពោលគឺ១ ខែកន្លះមុន)»។អ្នកជំនាញTatyanaPozdnykovaនៅទីភ្នាក់ងារព័ត៌មានអាកាសធាតុMeteonovostiបាននិយាយថាសីតុណ្ហភាពជាមធ្យមនៅទីក្រុងម៉ូស្គូនៅថ្ងៃទី៩ខែឧសភាគឺ១.៧អង្សាសេ"ត្រជាក់បំផុតនៅថ្ងៃទី៩ខែឧសភាចាប់តាំងពីឆ្នាំ១៩៧២"។មួយថ្ងៃមុននេះរូបថតជាច្រើនសន្លឹកដែលថតនៅទីក្រុងម៉ូស្គូ បានបង្ហាញឱ្យឃើញអ្នកថ្មើរជើងដើរក្នុងព្រិលពណ៌ស។បន្ទាប់ពីត្រជាក់ពេលព្រឹកសីតុណ្ហភាពបានកើនឡើងដល់៦អង្សាសេនៅពេលរសៀល ហើយព្រិលបានរលាយ។ ទោះយ៉ាងណាក៏ដោយ សីតុណ្ហភាពជាមធ្យមនៅថ្ងៃនោះនៅតែទាបជាងធម្មតា។គេហទំព័រ Gismeteoបាននិយាយកាលពីសប្តាហ៍មុនថាត្រជាក់នៅក្នុងរដ្ឋធានីម៉ូស្គូត្រូវបានកត់ត្រាបន្ទាប់ពីខែមេសាក្តៅបំផុតក្នុងរយៈពេល២៣ ឆ្នាំ។ សីតុណ្ហភាពជាមធ្យមកាលពីខែមុនគឺ១០.៩ អង្សាសេ ខ្ពស់ជាងធម្មតា៥ អង្សាសេ។ យោងទៅតាម Gismeteo កាលពីថ្ងៃទី២ខែមេសា ឃើញថាមានកំដៅ២៣.២អង្សាសេនៅទីនេះ។យោងតាម VNA ព្រិលនិងទឹកកកមិនធម្មតាក៏បានបំផ្លាញដំណាំនៅក្នុងខេត្តកសិកម្មជាច្រើននៃប្រទេសរុស្ស៊ីផងដែរ។អាកាសធាតុត្រជាក់និងព្រិលខុសពីធម្មតានៅដើមខែឧសភា បានគំរាមកំហែងបាត់បង់ដំណាំស្រូវសាលី ពោត ស្ករស និងដំណាំផ្សេងៗទៀតនៅក្នុងខេត្ត Voronezh, Tula, Tambov និង Lipetskរបស់ប្រទេសរុស្ស៊ី។ភាពត្រជាក់បានកើតឡើងនៅពេលដែលវាលដំណាំទំហំ២,០០០ហិកតារបស់ក្រុមហ៊ុន Manino Joint Stock Company នៅ Voronezh កំពុងរង់ចាំគ្រាប់ពូជដើម្បីដុះពន្លកសម្រាប់ដំណាំថ្មី។ សីតុណ្ហភាពបានធ្លាក់ចុះដល់ដក៨ អង្សាសេ អគ្គនាយក Manino លោក Sergei Tribunsky បាននិយាយថាដំណាំរដូវរងា ផ្កាឈូករ័ត្ន ស្រូវសាលីរដូវរងា ពោត ធញ្ញជាតិទាំងអស់បានងាប់។ វាត្រូវបានគេប៉ាន់ស្មានថាក្រុមហ៊ុនបានបាត់បង់ប្រហែល៨០លានរូប្លិ៍ (ជិត ៩០០,០០០ដុល្លារ) ។កាលពីថ្ងៃទី៧ខែឧសភា អភិបាលរងខេត្ត VoronezhលោកViktorLoginovត្រូវប្រកាសរបបសង្គ្រោះបន្ទាន់។ លើបណ្តាញ Telegram របស់រដ្ឋាភិបាលខេត្ត Voronezh បានរាយការណ៍ថាសីតុណ្ហភាពខ្យល់នៅក្នុងតំបន់នេះបានធ្លាក់ចុះដល់ក្រោមសូន្យនៅថ្ងៃទី៤និង៥ខែឧសភា។ យោងតាមព័ត៌មានដំបូង ដំណាំរបស់ខេត្តចំនួន២៦៥,០០០ ហិកតាត្រូវបានងាប់ ឬខូចខាត។
បម្រែបំរួលអាកាសធាតុ
យោងតាមVoxសីតុណ្ហភាពកាន់តែក្តៅនៅជុំវិញពិភពលោកកំពុងនាំមកនូវភ្លៀងកាន់តែច្រើននិងព្រិលធ្លាក់តិច។ប៉ុន្តែទោះបីជាព្រិលទាំងមូលបានថយចុះក៏ដោយក៏ព្យុះព្រិលខ្លាំងបានកើនឡើងនៅកន្លែងខ្លះ។ មានភ័ស្តុតាងមួយចំនួនដែលបង្ហាញថាការប្រែប្រួលអាកាសធាតុកំពុងនាំទៅរកភាពត្រជាក់ខ្លាំងជាងនៅកន្លែងនានាដូចជារដ្ឋតិចសាស់និងកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)ដែលហេដ្ឋារចនាសម្ព័ន្ធជាធម្មតានៅនេះមិនត្រូវបានសាងសង់ឡើងដើម្បីគ្រប់គ្រងព្រិលនិងទឹកកក៕ពុតសាម៉ាត់

Post a Comment