សម្តេចធិ​​បតីដាក់បញ្ជាសមត្ថកិច្ចចាត់​វិ​ធានលើក្រុមដា​​វសាំម៉ូរ៉ៃ

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ“ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥”នាព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៤នៅសណ្ឋាគាសុខាភ្នំពេញសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើងនិងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មាន​សកម្ម​​ភា​ក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញ​សង្គម​រហូត​ដល់​ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ 

សម្តេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថា៖«ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាលនៃគណៈ​អភិបាលរាជធានីខេត្តជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុម ក្មេ​ង​ទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នា ប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ។ ម្សិលម្ងៃបានកាប់ដាច់ដៃ និងទ្រព្យ​សម្បត្តិថាភាគីក៏ដោយតែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ»។ សម្តេចនាយករដ្ឋមន្ត្រីបាន​បញ្ជាក់បន្ថែមថាអាជ្ញាធរត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និង​សន្តិសុខសង្គមហើយក៏ត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ការធ្វើបែបនេះដើម្បីធានាព្រោះថា​សន្តិសុខ​សង្គម ភូមិ សង្កាត់មានសុវត្ថិភាពគឺជាគោលដៅចំពោះរបស់រាជរដ្ឋាភិបាល ក្នុងរឿងគ្រឿងញៀនបានអនុវត្តន៍ជាបន្តបន្ទាប់។ សម្ដេចធិបតីបានលើកឡើងថា រឿងគ្រឿងញៀនវាមិនងាយស្រួលនោះទេ តែយើងត្រូវ​តែធ្វើ​ជា​ប្រចាំជានិច្ច ហើយរឿងបើកឡានបុកគេ ចាប់អនុវត្តន៍ច្បាប់មិនឱ្យរួចខ្លួននោះទេ ពេលនេះបានស្ងាត់ តែវានៅ​រឿង​បងធំ បងតូច ជាពិសេសនោះក្រុមដាវសាំម៉ូរ៉ៃ។ សម្តេចធិបតីបានអះអាងថា សម្តេចបានកំពុងតែឱ្យក្រសួងយុត្តិធម៌ពិនិត្យចំពោះការដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនហ្នឹង ព្រោះថាបើប្រជាពលរដ្ឋគាត់ដាក់កាំបិតគាត់ទៅ​ធ្វើការងារ នៅចម្ការតែនៅភ្នំពេញដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនទៅធ្វើអ្វី ហើយទៅរៀនដាក់ដាវការពារខ្លួនឬ?សម្ដេចធិបតីបានបន្ដថា បញ្ហានេះ យល់ល្អកុំឱ្យមានទាំងអស់គ្នាប្រសើរជាងបើឱ្យមាននោះតិចទៀតកាប់គ្នា​ជិត​ពេក អាចប្រើដល់ធ្នូ វាបាញ់បានឆ្ងាយ។សម្ដេចធិបតីបានរម្លឹកថា កាលពីមុនសម្ដេចឃើញមានម្នាក់កំពុងជិះម៉ូតូមកហើយកាប់គ្នាពីក្រោយដោយមិនដឹងខ្លួន។សម្តេចធិបតីក៏បានស្នើឱ្យស្ថាប័នអយ្យការត្រូវមានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះប្រកបដោ​យការយកចិត្តទុកដាក់ខ្ពស់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់របស់យើង។ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សម្តេចមិនបានដាក់បញ្ជាទៅ​ស្ថាប័នតុលា​ការ​នោះទេតែសូមឱ្យស្ថាប័នតុលាការត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់លើកកិច្ចការនេះ។សម្ដេចធិបតីបា​អះអាងផងដែរថាពិតណាស់ច្បាស់ជាមានក្មេងៗក្រោមអាយុ១៤ឆ្នាំ ឬ១៨ឆ្នាំត្រូវអនុវត្តទោសទណ្ឌបែបណា តែត្រូវសិក្សាឱ្យបានច្បាស់ថាត្រូវធ្វើការពង្រឹងបែបណាដើម្បី ឱ្យខ្លាច។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឪពុកម្តាយក៏ដូចជាអាណាព្យាបាលខិតខំអប់រំទូន្មានប្រដៅកូនព្រោះថាកិច្ចការងារនេះ​ត្រូវអប់រំទាំងនៅសាលារៀននិងនៅផ្ទះ៕AKP

Powered by Blogger.