កូរ៉េ​ខាង​​ជើង​​បញ្ជាក់​ថាខ្លួន​មិ​ន​នាំ​ចេញ​អា​វុធ​ទៅ​រុស្ស៊ី​ទេ

កាលពីថ្ងៃទី១៧ខែឧសភាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងKim Jong Un បានបដិសេធការចោទប្រកាន់អំពីកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ីដោយសង្កត់ធ្ងន់ថាអាវុធរបស់កូរ៉េខាងជើងគឺដើម្បីទប់ទល់ជាមួយកូរ៉េខាងត្បូងមិនមែនសម្រាប់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនោះទេ។

លោកស្រីKim Yo Jongប្អូនស្រីរបស់មេដឹកនាំ Kim Jong Un។ រូបភាព៖ KCNA
យោងតាមទីភ្នាក់ងារសារព័ត៌មានYonhapសេចក្តីថ្លែងការណ៍របស់ Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំKim Jong Un និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ ត្រូវបានធ្វើឡើងចំពេលមានការសង្ស័យថាកូរ៉េខាងជើងបានផ្តល់អាវុធដល់ប្រទេសរុស្ស៊ីដើម្បីគាំទ្រសង្រ្គាមនៅក្នុងអ៊ុយក្រែន។"យើងគ្មានចេតនានាំចេញសមត្ថភាពបច្ចេកទេសយោធារបស់យើងទៅកាន់ប្រទេសណាមួយទេ" - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង(KCNA)បានដកស្រង់សម្តីលោកស្រីKimYoJongហើយលោកស្រីបានហៅការចោទប្រកាន់ខាងលើថាជា"សម្មតិកម្មមិនសមហេតុផលបំផុត" ។កន្លងមក អាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្ទេរអាវុធទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការយោធានៅអ៊ុយក្រែន។AFP បានដកស្រង់ប្រភពដែលនិយាយថាសព្វាវុធដែលកូរ៉េខាងជើងនាំចេញទៅរុស្ស៊ីភាគច្រើនជាកាំជ្រួចពីទសវត្សរ៍ឆ្នាំ១៩៧០ដោយមានគោលបំណងបញ្ចេញអាវុធទាំងអស់នេះដើម្បីទិញអាវុធថ្មី។ទាំងក្រុងម៉ូស្គូនិងក្រុងព្យុងយ៉ាងបដិសេធការចោទប្រកាន់នេះ។ប៉ុន្តែកាលពីឆ្នាំមុនបានប្តេជ្ញាពង្រឹងទំនាក់ទំនងយោធា។លោកKim បាននិយាយថាអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង រួមទាំងគ្រាប់រ៉ុក្កែតនិងកាំជ្រួចជាច្រើនត្រូវបានប្រើប្រាស់ក្នុងគោលបំណងរារាំងកូរ៉េខាងត្បូងពីសកម្មភាពបង្កហេតុដែលសំដៅលើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូងនិងអាមេរិក។មេដឹកនាំកូរ៉េខាងជើង លោកKim Jong Unនាពេលថ្មីៗនេះ បានត្រួតពិនិត្យកន្លែងអភិវឌ្ឍន៍សព្វាវុធ ប៉ុន្តែលោកមិនបានធ្វើសេចក្តីថ្លែងការណ៍អរិភាពណាមួយចំពោះកូរ៉េខាងត្បូងទេ។ នេះ​ជា​ការ​លើក​ឡើង​ថាកូរ៉េ​ខាង​ជើង​កំពុង​បង្កើន​ការ​ផលិត​សព្វាវុធ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​រុស្សី។នេះ​បើ​យោង​តាម Yonhap។ប្រទេសកូរ៉េខាងជើងបានថ្កោលទោសជាយូរយារណាស់មកហើយនូវសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដោយនិយាយថាពួកគេកំពុងរៀបចំសម្រាប់ការវាយប្រហារលើទីក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងណាក៏ដោយ វ៉ាស៊ីនតោននិងសេអ៊ូល អះអាងថា សមយុទ្ធរបស់ពួកគេគ្រាន់តែជាការការពារប៉ុណ្ណោះ។កាលពីថ្ងៃទី១៧ខែឧសភាក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថាការបដិសេធរបស់កូរ៉េខាងជើងចំពោះការសង្ស័យនៃការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ីបានបង្ហាញថាទីក្រុងព្យុងយ៉ាងបានដឹងហើយថានេះគឺជាសកម្មភាពខុសច្បាប់។អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមកូរ៉េ លោក Quoc Kim In Ae បាននិយាយថា"យើងត្រូវតែបញ្ជាក់ម្តងទៀតថាពាណិជ្ជកម្មអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងគឺជាទង្វើខុសច្បាប់ដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ"។

កូរ៉េខាងជើង​ថ្កោលទោស​ផែនការ​សមយុទ្ធ​យោធា​អាមេរិក​-​កូរ៉េខាងត្បូង​

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី១៧ខែឧសភាទីក្រុងព្យុងយ៉ាងបានថ្កោលទោសផែនការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅខែសីហារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ហើយបានព្រមានថាប្រទេសទាំងពីរអាចនឹងត្រូវប្រឈមមុខនឹង"ផលវិបាកមហន្តរាយ" ប្រសិនបើពួកគេធ្វើលំហាត់។សមយុទ្ធនេះមានឈ្មោះថា Ulchi Freedom Shield (UFS) គឺជា "សមយុទ្ធវាយប្រហារនុយក្លេអ៊ែរ" រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដោយដាក់ពង្រាយឧបករណ៍យោធាទំនើបៗ។លើសពីនេះ កូរ៉េខាងជើង​ក៏បាន​រិះគន់​សមយុទ្ធ​ទ័ពអាកាស​ចុងក្រោយ​បំផុត​រវាង​យុទ្ធជន​អាមេរិកនិង​កូរ៉េខាងត្បូង​ផងដែរ។ សមយុទ្ធនេះ ដោយមានការចូលរួមពីយន្តហោះចម្បាំង F-35A របស់កូរ៉េទាំងពីរ និងយន្តហោះចម្បាំង F-22 Raptor របស់អាមេរិកពីរគ្រឿងបានធ្វើឡើងនៅកណ្តាលប្រទេសកូរ៉េ កាលពីថ្ងៃទី ១៦ឧសភា៕ពុតសាម៉ាត់


Powered by Blogger.