អាល្លឺម៉ង់​បា​​​ន​បណ្តេញ​ទាហាន​អ៊ុយ​ក្រែន​ដែល​​ពា​ក់​និមិត្តសញ្ញា​ហ្វាស៊ីស

 រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថាខ្លួនបានបណ្តេញទាហានអ៊ុយក្រែន៧នាក់ដែលចូលរួមក្នុងការហ្វឹកហ្វឺននៅក្នុងប្រទេសនេះសម្រាប់ការពាក់និមិត្តសញ្ញាហ្វាស៊ីស។យោងតាមបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន (EUMAM UA) ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២២អ្នកជំនាញមកពីប្រទេសអាល្លឺម៉ង់និងប្រទេសសមាជិកមួយចំនួនផ្សេងទៀតបានជួយបណ្តុះបណ្តាលទាហានសម្រាប់អ៊ុយក្រែន។ 

ទាហានអ៊ុយក្រែនចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រើរថក្រោះ Leopard 1 នៅប្រទេសអាល្លឺម៉ង់។ រូបថត៖Reuters
កងទ័ពអាល្លឺម៉ង់ (Bundeswehr) ប៉ាន់ប្រមាណថានៅឆ្នាំ២០២៣ទាហានអ៊ុយក្រែនប្រហែល១០,០០០នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលបែបនេះនៅលើដីអាល្លឺម៉ង់។នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះការស៊ើបអង្កេតដែលធ្វើឡើងដោយក្រុមស្តាំនិយមជ្រុលសម្រាប់ប្រទេសអាល្លឺម៉ង់(AFD)រដ្ឋាភិបាលអាល្លឺម៉ង់បានសរសេរថា"នៅក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលធ្វើឡើងដោយBundeswehr មានករណីទាហានចំនួន ៧នាក់ត្រូវបានរកឃើញពាក់និមិត្តសញ្ញាស្តាំនិយមជ្រុល។”ឯកសារនេះបានបង្ហាញថាអាជ្ញាធរអាល្លឺម៉ង់ភ្លាមៗបានដកទាហានអ៊ុយក្រែនខាងលើចេញពីវគ្គបណ្តុះបណ្តាលហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ។ទីក្រុង​ប៊ែរឡាំង​ក៏​បាន​ព្រមាន​ទាហាន​អ៊ុយក្រែន​ដែល​ទៅ​អាល្លឺម៉ង់​កុំ​ឲ្យ​ប្រើ​និមិត្តសញ្ញា​ហ្វាស៊ីស។ទោះបីជាយ៉ាងណាក៏ដោយយោងតាមសារព័ត៌មានRTអាជ្ញាធរអាល្លឺម៉ង់បានអះអាងថាបច្ចុប្បន្ននេះពួកគេ"មិនបានឃើញការគំរាមកំហែងដ៏មានសក្តានុពល"ដែលក្រុមអ្នកជាតិនិយមស្តាំនិយមរបស់អ៊ុយក្រែនអាចបង្កឱ្យដំណើរការសន្តិភាពនាពេលអនាគតណាមួយរវាងប្រទេសអឺរ៉ុបខាងកើតនេះនិងរុស្ស៊ីនោះទេ៕ពុតសាម៉ាត់


Powered by Blogger.