រុស្ស៊ី​បាន​​​បាញ់​ទម្លាក់​មីស៊ីល​រយៈ​​ចម្ងាយ​ឆ្ងាយ​​ចំនួន១០​គ្រាប់​សំដៅ​ទៅ​​តំបន់​គ្រីមៀ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃនេះ(១៥ឧសភា)ថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះបានបំផ្លាញមីស៊ីលATACMS រយៈចម្ងាយឆ្ងាយចំនួន១០គ្រាប់ដែលកងទ័ពអ៊ុយក្រែនបានបាញ់ចូលទៅក្នុងតំបន់គ្រីមៀកាលពីយប់មិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានTass និងReutersប្រទេសរុស្ស៊ីមិនបាននិយាយថាការវាយប្រហារនេះបណ្តាលឱ្យមានការខូចខាតអ្វីនោះទេ។ប៉ុន្តែអភិបាលក្រុងSevastopol លោក Mikhail Razvozhayevបាននិយាយថាបំណែកគ្រាប់រ៉ុក្កែតបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានហើយគ្មាននរណាម្នាក់រងរបួសនោះទេ។លោកRazvozhayev បានសរសេរនៅលើTelegramថា"បុគ្គលិកយោធានៅតែបន្តវាយប្រហារអ៊ុយក្រែន។យោងតាមរបាយការណ៍បឋមកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់នៅសមុទ្រនិងក្បែរអាកាសយានដ្ឋាន Belbek។ភ្នាក់ងារទាំងអស់នៃទីក្រុងត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។សេវាកម្មជួយសង្គ្រោះSevastopolបានពន្លត់ភ្លើងដែលបណ្តាលមកពីបំណែកគ្រាប់មីស៊ីលធ្លាក់នៅជិតភូមិ Polyushki” ។កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រកាសថាអ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រយោធា(ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី១៤ខែឧសភាមន្ត្រីអាមេរិកម្នាក់បានបង្ហើបថាប្រព័ន្ធការពារដែនអាកាសនិងATACMS ដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិក JoeBidenកាលពីថ្ងៃទី២៤ខែមេសាបានមកដល់ដៃរបស់ទាហានអ៊ុយក្រែនហើយ។ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថាយន្តហោះគ្មានមនុស្សបើកវាយប្រហារ(UAV)ចំនួន៩គ្រឿងនិងប្រភេទអាវុធអាកាសជាច្រើនប្រភេទទៀតដែលបាញ់ដោយអ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងតំបន់ Belgorod ។ លើសពីនេះ រុស្ស៊ីក៏បានបាញ់ទម្លាក់ UAV ចំនួន៥ គ្រឿងនៅតំបន់ Kursk និង៣គ្រឿងទៀតនៅតំបន់ Brayansk ។ UAV ទាំងអស់ត្រូវបានបាញ់បង្ហោះដោយអ៊ុយក្រែន។បច្ចុប្បន្ន អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។

សហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធPatriotបន្ថែមទៀតទៅកាន់អ៊ុយក្រែន

Bloombergបានដកស្រង់ប្រភពជាច្រើនដែលនិយាយថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriotមួយផ្សេងទៀតទៅកាន់អ៊ុយក្រែន។ប្រភពបានសង្កត់ធ្ងន់ថាបណ្តាប្រទេសនៅអឺរ៉ុបក៏កំពុងពិចារណាផងដែរអំពីលទ្ធភាពនៃការបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមរបស់អ៊ុយក្រែនពីស្តុករបស់ពួកគេ។ប្រធានាធិបតីបារាំងលោកEmmanuelMacronកាលពីថ្ងៃទី១៤ខែឧសភាបានយល់ព្រមផ្តល់កញ្ចប់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយបង្កើនការគាំទ្រសម្រាប់ទីក្រុងគៀវចំពេលមានការព្រួយបារម្ភអំពីការរីកចម្រើនរបស់រុស្ស៊ីនៅលើសមរភូមិ។សេចក្តីថ្លែងការណ៍របស់បារាំងមិនបានផ្តល់ភាពជាក់លាក់ណាមួយលើវិសាលភាពឬខ្លឹមសារនៃការដឹកជញ្ជូនអាវុធបន្ថែមនោះទេ។ លោក Macron ធ្លាប់បានព្រមានថាសហភាពអឺរ៉ុបនឹង "បាត់បង់ភាពជឿជាក់និងសន្តិសុខទាំងអស់"។ប្រសិនបើកងកម្លាំងរុស្ស៊ីដណ្តើមបាននៅអ៊ុយក្រែន៕ពុតសាម៉ាត់

Powered by Blogger.