បើទោះបីសេដ្ឋកិច្ចសកលនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តីក៏សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះត្រូវបានព្យាករណ៍ថានឹងបន្តកើនក្នុងអត្រា៦,០%ដោយសារការត្រឡប់ទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចសកល។ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជាស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តមានស្ថិរភាពលើចលនការឆ្នាំ២០២៣ដែលសម្រេចបានកំណើន៥%ហើយត្រូវបានចាត់ទុកជាកំណើនមួយខ្ពស់ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។នេះបើតាមការចេញផ្សាយAKP។
 |
| សហការី |
យោងតាមផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៥-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផលនេះ គឺបានមកពីការពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ជាពិសេស ការពន្លឿនការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»និងកម្មវិធីគោលនយោបាយអាទិភាពនានាជាមួយនឹងការបន្តចលនការកែទម្រង់ស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទាំងលើការស្តារវិស័យចន្ទល់ កំណើនដែលមានស្រាប់ ក៏ដូចជាលើកកម្ពស់វិស័យសក្តានុពលថ្មីៗមួយចំនួនទៀត ដែលរួមមាន ការវិនិយោគលើសហគ្រាសធុនតូចនិងមធ្យមនិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងបៃតង នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕
Post a Comment