សម្តេចធិប​តី៖កម្ពុជាអាចបញ្ច្រៀសនូវវិបត្តិស្បៀងអា​ហារនិងផ្គត់ផ្គង់ផលិ​តផលកសិកម្មប្រក​បដោយគុណ​ភាព

 សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងសារលិខិតទិវាជាតិអាហារូបត្ថម្ភលើកទី១០បានលើកឡើងថាស្ថិតក្នុងបរិបទដែលប្រទេសមួយចំនួ​នក្នុងពិភពលោកបាននិងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុកម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបានចាប់យកឱកាសនេះ ដើម្បីពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងស្បៀងអាហារប្រកបដោយគុណភាពនិងសុវត្ថិភាពទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង ជាពិសេសស្រូវអង្ករ។ 

សម្ដេចធិបតីបានថ្លែងបន្ថែមថាដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពដ៏រឹងមាំព្រមទាំងការប្តេជ្ញាចិត្តខ្ពស់នោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹងអាចឈានទៅ​សម្រេ​ចបា​ននូវចក្ខុវិស័យ ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ទន្ទឹមនឹងនេះ រាជរ​ដ្ឋាភិ​បាល​នឹង​បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេ​ស​នា​នា​ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើ​ម្បីលើក​កម្ព​ស់​ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងវិបត្តិនានា និងជួយកា​ត់បន្ថ​យផ​លប៉ះ​ពា​ល់​​ទៅ​លើបរិស្ថាន។ពាក់ព័ន្ធដល់ដំណើរការនៃការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្នុង​នី​តិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កា​ល​ទី១ សម្រាប់ឆ្នាំ ២០២៣-២០២៨ដោយកំណត់គោលដៅ គោលនយោបាយយុទ្ធសាស្តវិធា​នការនិងផែនការសកម្មភាពជាច្រើនសំដៅទី១៖គឺការសម្រាលនូវផលប៉ះពាល់ទៅលើ​អា​កា​សធាតុដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការជំរុញ ឱ្យប្រព័ន្ធ ស្បៀ​ង​ឆ្ពោះ​​ទៅរកការអភិវឌ្ឍបៃតង និងការលើកកម្ពស់ ឥណទានបៃតង ទីផ្សារកាបូនជាដើមនិងទី២៖គឺការសម្របតាមការប្រែប្រួលអាកាសធាតុដោយ​ផ្អែកលើមូលដ្ឋាននៃការកាត់បន្ថ​យភា​ពងា​យ​រ​ងគ្រោះពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាអាទិ៍ តាមរយៈការជំរុញ ការវិនិយោ​គសា​ធារណៈដែលមានភាពធន់ពង្រឹងប្រព័ន្ធប្រកាសអាសន្នជាមុន ខិតខំប្រើប្រាស់ មធ្យោបា​យស​រុប កម្លាំងសរុប និងវិធានការសរុប ដើម្បីការពារអាយុជីវិតសុវត្ថិភាព សុខភាព និងផ្ត​ល់​ស្បៀ​ង​អា​ហារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដូចដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិ​ត្តទុកដា​ក់​អ​នុវត្តជាប្រចាំស្រាប់ ដោយឈរលើគោលការណ៍គ្មានប្រជាជនណាម្នាក់ ដែលជួ​បទុក្ខ​លំបា​ក​និ​​ងគ្មានលទ្ធភាពដោះស្រាយ ហើយរាជរដ្ឋាភិបាលមិនបានជួយដោះស្រាយ​នោះឡើយ៕ប្រភពSTPM

Powered by Blogger.