ប្រមុខរដ្ឋាភិបាល៖បើមិនមានមូលដ្ឋានគ្រឹះរាជរដ្ឋាភិបាលអាណត្តិទី៧នឹងលំបាកក្នុងការបន្តអនុវត្តគោលនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា «បើមិនមានមូលដ្ឋានគ្រឹះរឹងមាំដែលកសាងបានក្នុងរយៈពេលជាង៤០ ឆ្នាំរបស់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលកន្លងមកគឺរាជរដ្ឋាភិបាលអាណត្តិទី៧ ក៏នឹងលំបាកក្នុងការបន្តនិងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរដូចនេះក្នុងនាមរាជរដ្ឋាភិបាលសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តនិងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល»។សម្តេចធិបតីបានបន្តថារាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាដំណាក់កាលពង្រឹងជាជាងការពង្រីកដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំណុច និងគោលនយោបាយអាទិភាពទាំង៦ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើត្រូវតែបន្តហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនិងបម្រើដល់ប្រជាជនបានលឿននិងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀតតាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងកំណើននិងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។ ជាមួយគ្នានេះមន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ។អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជួយលើការងារចំនួន៣៖ ១. ការប្រគល់សិទ្ធិ២.ការផ្តល់លទ្ធភាពនិង ៣.ការជួយគាំទ្រ ការពង្រឹងមន្ត្រី និងពង្រឹងស្ថាប័ន។ជាមួយនេះសម្តេចធិបតីបានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖
១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ
២.ពង្រឹងការត្រួតពិនិត្យការតាមដាននិងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព
៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព
៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន និង
៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ។ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀតដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ស្របតាមការលើកឡើងពីខាងដើមសម្តេចធិបតីក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដូចតទៅ៖
![]() |



Post a Comment