សមាជិកសភាMike Johnsonត្រូវបានជ្រើសរើសជាប្រធានសភាតំណាងរាស្រ្ត
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson តំណាងឱ្យរដ្ឋ Louisiana ត្រូវបានជ្រើសរើសជាប្រធានសភាទី៥៦ នៃសភាតំណាងសហរដ្ឋអាមេរិក។យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លទ្ធផលរាប់សន្លឹកឆ្នោតនៅព្រឹកព្រលឹមថ្ងៃទី២៦ខែតុលា (ម៉ោងនៅកម្ពុជា) បានបង្ហាញថាលោក Johnson (អាយុ៥១ ឆ្នាំ) ទទួលបានសម្លេងគាំទ្រចំនួន២២០ដែលលើសពីកម្រិតចាំបាច់នៃ២១៧សម្លេងដើម្បីជាប់ឆ្នោតជាប្រធានសភា។សភាតំណាងរាស្រ្តអាមេរិក ខណៈបេក្ខជន Hakeem Jeffries ទទួលបានតែ២០៩ សម្លេងប៉ុណ្ណោះ ដោយចាញ់៣សម្លេងបើធៀបនឹងជុំមុនៗជាមួយបេក្ខជនមកពីគណបក្សសាធារណរដ្ឋផ្សេងទៀត។លោក Johnson បច្ចុប្បន្នជាអនុប្រធានសន្និសីទសាធារណៈរដ្ឋក្នុងសភាតំណាងរាស្រ្ត និងជាបុគ្គលទី៤ដែលត្រូវបានតែងតាំងដោយគណបក្សសាធារណរដ្ឋសម្រាប់តំណែងប្រធានសភាតំណាងបន្ទាប់ពីលោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី៣ខែតុលា។
![]() |
| លោក Mike Johnson ។AP |


Post a Comment