សម្តេចតេ​ជោសម្ដែងនូវការរីករាយ​ចំពោះវឌ្ឍនភាពរបស់​ក្រុមហ៊ុនមីនីបៀ​ដែលបានបណ្តាក់ទុន​វិនិយោគនៅ​កម្ពុជា

ក្នុងឱកាសអនុញ្ញាតឱ្យលោកយ៉ូស៊ីហ៊ីសា កៃនុម៉ាអគ្គនាយកក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅវិមាន៧មករាសម្តេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។

សម្តេចតេជោបានស្នើឱ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុនក្នុងរយៈពេល១២ឆ្នាំកន្លងមកដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានថ្លែងនូវការគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោពិសេសទៅទៀតនោះសម្តេចផ្ទាល់គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជាដែលរហូតមកដល់ពេលនេះមានរយៈពេល១២ឆ្នាំមកហើយ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីជាច្រើនដើម្បីបម្រើឱ្យសក្តានុពលវិនិយោគនៅកម្ពុជាក្នុងនោះផលិតផលអេឡិចត្រូនិកគឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើមបីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។លោកអគ្គនាយក ក៏បានជម្រាបជូនសមតេជោជោអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជាក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឱ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀរគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាត បំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕ប្រភពSHS

Powered by Blogger.