ទីភ្នាក់ងារ Xinhua Newsបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ នៅទីក្រុងសៀងហៃ កាលពីព្រឹកមិញ (២៧ តុលា)បន្ទាប់ពីគាំងបេះដូងភ្លាមៗ។
 |
| អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang ។ |
លោក Li Keqiang បានក្លាយជានាយករដ្ឋមន្ត្រីចិនក្នុងឆ្នាំ២០១៣ ហើយបានកាន់តំណែងនេះរយៈពេល១០ ឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៣។យោងតាម CGTNលោកជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃអាណត្តិទី១៧, ទី ១៨និងទី១៩ និងជាអតីតនាយករដ្ឋមន្ត្រី។ ថ្មីៗនេះគាត់បានចូលនិវត្តន៍នៅសៀងហៃ។កាលពីម្សិលមិញ (ថ្ងៃទី ២៦ខែតុលា)អតីតនាយករដ្ឋមន្ត្រីចិនបានគាំងបេះដូងភ្លាមៗហើយបានទទួលមរណភាពនៅម៉ោង០ និង១០ នាទីថ្ងៃទី២៧ខែតុលា។ Xinhuaបាននិយាយថាលខិតមរណភាពនឹងត្រូវចែកចាយនៅពេលក្រោយ។លោក Li Keqiang កើតនៅថ្ងៃទី១ខែកក្កដា ឆ្នាំ១៩៥៥ត្រូវបានចូលជាសមាជិកបក្សកុម្មុយនីស្តចិនក្នុងឆ្នាំ១៩៧៦។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៉េកាំងផ្នែកច្បាប់ និងសេដ្ឋកិច្ច លោកបានកាន់មុខតំណែងជាច្រើន៕ពុតសាម៉ាត់
Post a Comment