សម្ដេចធិបតីសង្ឃឹមថារំដោះមីនរបស់កម្ពុជានឹងទទួលបានការគាំទ្រអង្គការជាតិ-អន្តរជាតិ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣នេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថាបេសកកម្មរំដោះមីនរបស់កម្ពុជានឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ទៀតពីវិស័យឯកជនដៃគូអភិវឌ្ឍន៍បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាវិភាគទាននិងការគាំទ្រទាំងនេះគឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លានិងគួរឱ្យកោតសរសើរទាំងសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាមនុស្សជាតិទាំងអស់មូល។សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាននិងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរ ជាតិដែលបានរួមចំណែកធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ខាងមុខ។
![]() |


Post a Comment