ព្រះមហា​ក្សត្រ​​ថៃ​បាន​​កាត់​បន្ថយ​ទោស​ជាប់​​ពន្ធនាគារ​លោ​​ក​Thaksin

គ្រួសាររាជវង្សរបស់ប្រទេសថៃបានប្រកាសថាព្រះមហាក្សត្រ Maha Vajiralongkornបានកាត់បន្ថយការកាត់ទោសអតីតនាយករដ្ឋមន្ត្រីThaksin ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។"លោកThaksinគោរពដំណើរការត្រឹមត្រូវ សារភាពកំហុសបង្ហាញវិប្បដិសារីនិងទទួលយកការសម្រេចរបស់តុលាការ។ លោកThaksinឥឡូវនេះមានវ័យចំណាស់ មានស្ថានភាពជំងឺ និងត្រូវការការថែទាំពីគ្រូពេទ្យជំនាញ។" រាជវង្សថៃបានប្រកាសកាលពីថ្ងៃទី ១ខែកញ្ញា។ព្រះរាជវង្សានុវង្សរបស់ប្រទេសថៃបាននិយាយថា ព្រះមហាក្សត្រ Maha Vajiralongkorn បានកាត់បន្ថយការកាត់ទោសលោកThaksinពី៨ឆ្នាំទៅ១ឆ្នាំ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​សរសេរ​ថា​៖ «​លោកThaksin ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេស ប្រជាជន និង​ជា​អ្នក​ស្មោះត្រង់»។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatraនៅ​អាកាសយានដ្ឋាន​ដនមឿង ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ រូបថត៖ AFP
រសម្រេចចិត្តនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមគ្រួសារក្នុងនាមលោកថាក់ស៊ីនអាយុ៧៤ឆ្នាំបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់ការរំលោភក្នុងអំឡុងពេលដែលគាត់ធ្វើជានាយករដ្ឋមន្ត្រី។ព្រះមហាក្សត្រថៃមានអំណាចលើកលែងទោសចំពោះឧក្រិដ្ឋកម្មណាមួយ។ អ្នក​ជំនាញ​និយាយ​ថាឱកាស​ត្រូវ​បាន​លើក​លែង​ទោស​គឺ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ជំរុញ​ឱ្យ​លោកThaksinត្រឡប់​មក​ប្រទេស​វិញ។លោកThaksinបាន​វិល​ត្រឡប់​មក​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា បន្ទាប់​ពី​និរទេស​ខ្លួន​អស់១៥ ឆ្នាំ។ លោកត្រូវបានផ្ទេរភ្លាមៗទៅកាន់មជ្ឈមណ្ឌលឃុំឃាំងទីក្រុងបាងកក នៃពន្ធនាគារKlongPremបន្ទាប់ពីតុលាការបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍។នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហាលោកត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​សុខភាព​ជា​បន្តបន្ទាប់ ។ អតីត​នាយក​រដ្ឋមន្ត្រី​Thaksin​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលីស​​ហើយ​នឹង​មិន​ត្រូវ​ផ្ទេរ​ទេ។លោកThaksinបានបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីឆ្នាំ ២០០១ ។ប៉ុន្តែត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារយោធាឆ្នាំ២០០៦ ហើយក្រោយមកលោកបានចាកចេញពីប្រទេសដោយរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០០៨ដើម្បីគេចពីការជាប់គុកដោយសារការចោទប្រកាន់អំពើពុករលួយ។អតីត​នាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​និយាយ​ថា​ពួកគេ​មាន​ហេតុផល​នយោបាយ។លោកThaksinនៅតែត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយសារតែគោលនយោបាយរបស់លោកបានផ្លាស់ប្តូរជីវភាពរស់នៅជនបទក្នុងប្រទេសថៃ។លោកSrettha Thavisinតំណាងគណបក្សភឿថៃ ដែលមានទំនាក់ទំនងជាមួយគ្រួសារលោកThaksinបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃកាលពីថ្ងៃទី ២២ ខែសីហា។ ខុទ្ទកាល័យ​របស់​លោក Srettha អាច​ចាប់​ផ្តើម​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា៕ប្រភពAFP, Reuters


Powered by Blogger.