លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្រា្តលី បានអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅទីក្រុង Melbourne នៅប្រទេសអូស្ត្រាលី។
 |
| AKP |
តាមរយៈសារលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ បានគូសបញ្ជាក់បន្ថែមថាកិច្ចប្រជុំពិសេស អាស៊ាន-អូស្ត្រាលី ខាងមុខនេះក៏ស្របទៅនឹងខួបអនុស្សាវរីយ៍លើកទី៥០ នៃកិច្ចសន្ទនាជាដៃគូរវាងអូស្ត្រាលី និងអាស៊ានផងដែរ។លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានបង្ហាញពីមោទនភាពដែលជាដៃគូសន្ទនាដំបូងរបស់អាស៊ាននិងបង្ហាញពីការប្តេជ្ញាចិត្តក្នុងជំរុញទំនាក់ទំនងរបស់អូស្រ្តាលីនៅក្នុងតំបន់ដើម្បីកសាងនូវមូលដ្ឋានគ្រឹះដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយផងដែរ។បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តី Anthony Albanese ទន្ទឹងរង់ចាំវត្តមានរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២៕AKP
Post a Comment