នាយ​​ករដ្ឋមន្ត្រី​​ហ៊ុន​ ​ម៉ា​ណែ​​ត​ទទួល​បាន​គោរ​មងារ​ជា​​«​ស​ម្ដេច​»​

 ​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទ្រង់​ប្រោស​ព្រះរាជទាន​គោរមងារ​ ​«​សម្ដេច​»​ ​ដល់​ ​សម្តេច​កិត្តិ​ទេសាភិបាល​បណ្ឌិត​​ហ៊ុន​ ​ម៉ា​ណែ​ត​។​យោង​តាម​ព្រះរាជក្រឹត្យ​ចេញ​កាលពី​ល្ងាច​ថ្ងៃសៅរ៍​បាន​ឱ្យ​ដឹង​ថា​លោក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទទួល​បាន​គោរមងារ​ជា​ ​«​សម្ដេច​មហា​បវរ​ធិ​ប​តីហ៊ុន​ ​ម៉ា​ណែ​ត​»​។​

លោក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទទួល​បាន​គោរមងារ​ជា​ ​«​សម្ដេច​មហា​បវរ​ធិ​ប​តីហ៊ុន​ ​ម៉ា​ណែ​ត​»​។Reuters
​ជាមួយគ្នា​នេះ​ ​ក្នុង​ព្រះរាជក្រឹត្យ​មួយទៀត​ ​លោកជំទាវ​កិត្តិ​ស​ង្គ​ហ​បណ្ឌិត​ ​ឃួន​ សុ​ដា​រី​ ​ប្រធានរដ្ឋសភា​ ​បាន​ទទួល​គោរមងារ​ជា​ ​«​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​ប​តី​ឃួន​ សុ​ដា​រី​»​។​គោរមងារ​នេះ​ត្រូវ​បាន​ផ្តល់​ជូន​មេដឹកនាំ​ទាំងពីរ​ដោយ​ផ្អែក​តាម​ព្រះរាជក្រឹត្យ​មួយ​ដែល​កំណត់​គោរមងារ​ជា​«​សម្តេច​»​ ​សម្រាប់​ឥស្សរជន​ជាន់ខ្ពស់​ដែល​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ ​ប្រធានរដ្ឋសភា​ ​និង​នាយករដ្ឋមន្ត្រី​៕​A​K​P/KhmerTimes

Powered by Blogger.