រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖រួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថលនៅថ្ងៃអនាគត
ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាបច្ចុប្បន្ននេះប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះប្រទេស កម្ពុជាក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិតអះអាងថានៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថលដោយយើងត្រូវការប្រើកត្តា២សំខាន់ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្សឬបុគ្គល។ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិតបន្តថានឹងមានការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថាការស្នើសុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានឯកភាព ដើម្បីធ្វើការងារនេះឱ្យបានលឿនហើយដែរ។
![]() |





Post a Comment