មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-unបានរិះគន់មន្ត្រីរូបនេះថា "គ្មានការទទួលខុសត្រូវ"ចំពោះការខកខានក្នុងការកំណត់ការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុងKhanun។
 |
| មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un(អាវស) ពិនិត្យមើលតំបន់លិចទឹក ក្នុងតំបន់ Anbyon ខេត្ត Kangwon នៅក្នុងរូបភាពមួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ខែសីហា។ រូបថត៖ KCNA |
លោកKim Jong-unបានទៅទស្សនាកសិដ្ឋានលិចទឹកនៅតំបន់ Anbyon ខេត្ត Kangwon ភាគខាងកើតនៃប្រទេស ហើយបាននិយាយថា តំបន់នេះរងការខូចខាតច្រើនជាងកន្លែងផ្សេងទៀត "សុទ្ធសាធដោយសារតែអាកប្បកិរិយាមិនសមរម្យបំផុត" របស់មន្ត្រីក្នុងតំបន់។ នេះបើតាម KCNA រាយការណ៍កាលពីថ្ងៃទី១៤ សីហា ។លោកKim Jong-unបាននិយាយថា៖ «មន្ត្រីក្នុងតំបន់មិនបានឆ្លើយតបនឹងវិធានការរបស់រដ្ឋទេហើយក៏មិនបានចាត់វិធានការអ្វីដែរ»។ព្យុះទីហ្វុង Khanunបានបំផ្លិចបំផ្លាញប្រទេសជប៉ុនមុនពេលធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ ដោយឆ្លងកាត់ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃទី ១១ ខែសីហា និងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់កូរ៉េខាងត្បូង។ គ្រោះធម្មជាតិមានទំនោរមានឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ដោយសារហេដ្ឋារចនាសម្ព័ន្ធមានកម្រិត។នៅពេលដែលព្យុះបានខិតជិតឧបទ្វីប កូរ៉េខាងជើងបានចាប់ផ្តើម "យុទ្ធនាការសកម្មមួយដើម្បីដោះស្រាយជាមួយនឹងភាពមិនប្រក្រតីនៃអាកាសធាតុដ៏មហន្តរាយ"និងបានអំពាវនាវឱ្យមានវិធានការកាត់បន្ថយការខូចខាតដល់ទិន្នផលសេដ្ឋកិច្ចរបស់ប្រទេស។នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋ។នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Kim Tok-hun កាលពីខែមុន បានទៅទស្សនាកសិដ្ឋានក្នុងខេត្ត South Hwanghae និង South Pyongan ដោយណែនាំឱ្យធ្វើកសិកម្មបែបវិទ្យាសាស្ត្រ ។កូរ៉េខាងជើងចាត់ទុកការការពារដំណាំជាអាទិភាពចំពេលមានវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរដែលបណ្តាលមកពីវិធានការបិទព្រំដែនដើម្បីការពារ Covid-19 ក៏ដូចជាផលប៉ះពាល់នៃទណ្ឌកម្មដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕ប្រភព AFP
Post a Comment