រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfuនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្សនិងជួបជាមួយមន្ត្រីយោធានៃប្រទេសទាំងពីរក្នុងសប្តាហ៍នេះ។
 |
| រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu ថ្លែងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៤ មិថុនា ។រូបថត៖ AFP |
ក្រសួងការពារជាតិចិនបាននិយាយនៅថ្ងៃនេះថា លោក Li Shangfu នឹងចូលរួមសន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុងម៉ូស្គូលើកទី១១ នៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ខែសីហាហើយនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស។លោកLiនឹងថ្លែងនៅក្នុងសន្និសីទនៅទីក្រុងម៉ូស្គូ ដោយជួបជាមួយមន្ត្រីការពារជាតិមកពីប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត។ នៅទីក្រុង Minsk លោក Li នឹងជួបជាមួយមេដឹកនាំ និងមន្ត្រីការពារជាតិបេឡារុស្សនិងទស្សនាកន្លែងយោធារបស់ប្រទេស។នៅពេលដែលលោក Li បានមកដល់ទីក្រុងម៉ូស្គូក្នុងខែមេសា លោកប្រធានាធិបតីVladimirPutinបានប្រកាសថាកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-ចិនគឺ "គ្មានដែនកំណត់"។ ទន្ទឹមនឹងនោះ លោក Li បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី“មានភាពរឹងមាំខ្លាំងលើសសម្ព័ន្ធភាពនយោបាយ-យោធានៃសង្គ្រាមត្រជាក់និងមានស្ថិរភាពខ្លាំង”។រដ្ឋមន្ត្រីការពារជាតិចិនបានបន្ថែមថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ «បានចូលដល់សករាជថ្មីមួយហើយ»។រុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់"នៅខែកុម្ភៈឆ្នាំ២០២២មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការនៅអ៊ុយក្រែន។បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង។ប្រធានាធិបតីចិន Xi Jinping កាលពីខែមីនាបានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីPutin។ មេដឹកនាំទាំង២បានសាទរចំពោះ "យុគសម័យថ្មី" នៅក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំងដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕ប្រភពAFP, Reuters
Post a Comment