ប្រទេស​​​ដា​​ណឺម៉ាក​សន្យា​ថា​នឹងប្រគល់យន្តហោះ​​​ច​ម្បាំងF-16ចំនួន​១៩គ្រឿងទៅ​កា​ន់​អ៊ុយ​​ក្រែន

 ប្រទេសដាណឺម៉ាកបានប្រកាសថាខ្លួននឹងប្រគល់យន្តហោះចម្បាំងF-16 ចំនួន១៩គ្រឿងទៅឱ្យអ៊ុយក្រែនដើម្បីជួយក្រុងគៀវបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួនក្នុងជម្លោះជាមួយទីក្រុងម៉ូស្គូ។ក្នុងចំណោមយន្តហោះ F-16 ទាំង ១៩គ្រឿងនេះយន្តហោះ៦គ្រឿងដំបូងនឹងត្រូវបញ្ជូនទៅប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំថ្មីបន្ទាប់មកមាន៨គ្រឿងនៅឆ្នាំ២០២៤និង៥គ្រឿងនៅឆ្នាំ២០២៥។

ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក Mette Frederiksen អង្គុយ​ក្នុង​យន្តហោះ​ចម្បាំង F-16 នៅ​ឃ្លាំង​មូលដ្ឋាន​អាកាស Skrydstrup ក្នុង​ទីក្រុង Vojens ភាគខាងជើង​ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី២០ ខែសីហា។ រូបថត៖ AFP
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយកាលពីថ្ងៃទី២០ខែសីហាក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនថា"យើងយល់ថាសេរីភាពរបស់អ្នកគឺជាសេរីភាពរបស់យើង។ យើងក៏ដឹងដែរថាប្រទេសអ្នកត្រូវការអាវុធបន្ថែមទៀត" ។លោកស្រីបានបន្ថែមថា “នេះជាមូលហេតុដែលយើងប្រកាសថា យើងនឹងបរិច្ចាគយន្តហោះចម្បាំង F-16 ចំនួន ១៩ គ្រឿងដល់អ៊ុយក្រែន”។មុននេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក៏បានប្រកាសថាខ្លួននឹងផ្តល់យន្តហោះចម្បាំង F-16 ដែលមិនបានបញ្ជាក់ចំនួនដល់អ៊ុយក្រែនបន្ទាប់ពីលក្ខខណ្ឌនៃការចែកចាយត្រូវបានបំពេញ។ បច្ចុប្បន្ន ប្រទេសហូឡង់ មានយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកសរុបចំនួន៤២ គ្រឿង។ក្រុមអ្នកសង្កេតការណ៍ចាត់ទុកថានេះគឺជាការប្តេជ្ញាចិត្តដ៏សំខាន់លើកដំបូងដែលធ្វើឡើងដោយសម្ព័ន្ធមិត្តលើការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ប្រធានាធិបតី Zelensky បានហៅការសម្រេចចិត្តនេះថាជា "កិច្ចព្រមព្រៀងទម្លាយមួយ" ហើយបាននិយាយថាយន្តហោះចម្បាំង F-16 នឹងជួយពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងជួយឱ្យពួកគេទប់ទល់កាន់តែខ្លាំងនៅក្នុងជម្លោះជាមួយរុស្ស៊ី។សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តលើការផ្ទេរយន្តហោះចម្បាំង F-16 ពីប្រទេសដាណឺម៉ាកនិងហូឡង់ទៅកាន់អ៊ុយក្រែន ដើម្បីដោះស្រាយជាមួយកងកម្លាំងរុស្ស៊ីបន្ទាប់ពីអាកាសយានិកអ៊ុយក្រែនបានបញ្ចប់វគ្គបណ្តុះបណ្តាល។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយថា ការបណ្តុះបណ្តាលអ្នកបើកយន្តហោះបានចាប់ផ្តើមរួចហើយ ។ប៉ុន្តែវានឹងចំណាយពេលយ៉ាងហោចណាស់៦ខែ ឬអាចយូរជាងនេះដើម្បីបណ្តុះបណ្តាលទាំងវិស្វករនិងមេកានិច៕ប្រភពReuters


Powered by Blogger.