បេក្ខជ​​នភឿថៃជាប់ឆ្នោតជា​នាយករ​ដ្ឋមន្ត្រីថៃ

 សេដ្ឋីអចលនទ្រព្យSretthaបេក្ខភាពគណបក្សភឿថៃ បានទទួលសំឡេងគ្រប់គ្រាន់ក្នុងសភាហើយបានក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសថៃ។លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​សភា​ថៃ​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​ថាលោក Sretthaអាយុ៦០ឆ្នាំបាន​លើស​ចំនួន​សំឡេង​អប្បបរមា​ដែល​ត្រូវ​ការ​ចំនួន៣៧៥ ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ។

លោក Srettha Thavisin ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​ក្នុង​ទីក្រុង​បាងកក​ក្នុង​ខែ​ឧសភា។​ រូបភាព៖ AFP
ភឿថៃគឺជាគណបក្សដែលទទួលបានសំឡេងច្រើនជាងគេទី២នៅក្នុងការបោះឆ្នោតសកលខែឧសភា បន្ទាប់ពីMove Forward ដែលទទួលបាន ១៤១ អាសនៈ។ គណបក្ស​នេះ​បាន​ចូល​រួម​ជាមួយ​គណបក្ស​ចំនួន១០ ដែល​ក្នុង​នោះ​មាន​គណបក្ស​ចំនួន២​ទាក់ទង​នឹង​យោធា​ដើម្បី​បង្កើត​ក្រុម​ចម្រុះ​កាន់​អំណាច​ដោយ​មាន​អាសនៈ​ចំនួន ៣១៤ ក្នុង​សភា​តំណាងរាស្រ្ត។គណបក្សនាំមុខបីផ្សេងទៀតនៅក្នុងសម្ព័ន្ធគឺ Bhumjaithai, Palang Pracharath និង United Thai Nation (UTN) ជាប់លេខ៣ ទី៤ និងទី៥ដោយមាន៧១៤០និង៣៦អាសនៈ។មេដឹកនាំគណបក្សភឿថៃលោកCholnanSrikaewកាលពីម្សិលមិញបាននិយាយថាគណបក្សនេះត្រូវបានគេរំពឹងថានឹងមានរដ្ឋមន្ត្រីចំនួន៨និងអនុរដ្ឋមន្ត្រីចំនួន៩។ Bhumjaithai មានរដ្ឋមន្ត្រី៤រូបនិងអនុរដ្ឋមន្ត្រី៤រូប។ Palang Pracharath និង UTN នីមួយៗមានរដ្ឋមន្ត្រី២រូប និងអនុរដ្ឋមន្ត្រី២រូប។លោកSretthaបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Claremontសហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពរបស់គាត់ជាជំនួយការនាយកក្រុមហ៊ុនពហុជាតិ Procter & Gamble ក្នុងប្រទេសថៃមុនពេលដឹកនាំក្រុមហ៊ុន Sansiri ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រួសារ។មុនពេលចុះចេញពីតំណែងក្នុងខែមេសាឆ្នាំនេះ ដើម្បីចូលរួមក្នុងការបោះឆ្នោតសកល លោក  Sretthaបានធ្វើជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri ដែលបច្ចុប្បន្នមានតម្លៃប្រហែល៨៨០លានដុល្លារនៅលើទីផ្សារហ៊ុនថៃ។លោក Sretthaគឺជាមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលបានត្រឡប់មកប្រទេសថៃវិញនៅព្រឹកនេះបន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ៕ប្រភព AFP, Reuters


Powered by Blogger.