លោកTrumpបានប្រកាសថាកម្ចាត់លោកស្រីKamala Harrisស្រួលជាងប្រធានាធិបតីJoe Biden
ដោយ៖ពុតសាម៉ាត់
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយថាអនុប្រធានាធិបតីKamalaHarrisនឹងក្លាយជាគូប្រជែងងាយស្រួលជាងក្នុងការផ្តួលប្រធានាធិបតីJoeBidenនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។យោងតាម CNN អតីតប្រធានាធិបតី Donald Trump បានធ្វើអត្ថាធិប្បាយភ្លាមៗបន្ទាប់ពីប្រធានាធិបតីJoe Biden សម្រេចចិត្តឈប់ឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។បន្ទាប់មក លោក Trump និងយុទ្ធនាការរបស់លោកបានវាយប្រហារប្រធានាធិបតី និងអនុប្រធានាធិបតីបច្ចុប្បន្ននៅលើបណ្តាញសង្គមហើយបាននិយាយថា លោកBidenមិនមានសមត្ថភាពក្នុងការបន្តកាន់តំណែងប្រធានាធិបតីនោះទេ។លោក Trump និងលោកប្រធានាធិបតី Joe Biden មានការគាំទ្រស្ទើរតែស្មើៗគ្នានៅក្នុងការស្ទង់មតិ។ប៉ុន្តែបន្ទាប់ពីការជជែកដេញដោលកាលពីខែមិថុនាការស្ទង់មតិមួយចំនួនបានបង្ហាញថាលោក Trump នាំមុខប្រធានាធិបតីក្នុងការប្រជែងតំណែងសម្រាប់សេតវិមាន។
| លោកប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris |

Post a Comment