លោកPu​tinបា​នតែងតាំងអ​នុរដ្ឋមន្ត្រីការពា​​រជាតិរុស្ស៊ី៤រូប

 ក្រឹត្យថ្មីរបស់វិមានក្រឹមឡាំងនិយាយថាប្រធានាធិបតីVladimir Putin ទើបតែបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៤រូបនិងតែងតាំងជំនួស។

យោងតាមកាសែត Guardian លោកPutin កាលពីថ្ងៃទី ១៧ ខែមិថុនា បានតែងតាំងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Leonid Gornin ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីទី១ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិ Andrei Belousov ។អនុរដ្ឋមន្ត្រីការពារជាតិថ្មី៣ នាក់ដែលនៅសល់រួមមានPavelFradkovកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Mikhail Fradkov; Anna Tsivileva ប្រធាន​ក្រុមហ៊ុន​ធ្យូងថ្ម​ធំ​មួយនិង​មូលនិធិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ីដើម្បី​ជួយ​គ្រួសារ​ទាហាន​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយក្រែននិង​លោក Oleg Savelyev អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច។ការផ្លាស់ប្តូរនេះគឺជាជំហានបន្ទាប់នៃកំណែទម្រង់នៅក្នុងក្រសួងការពារជាតិរុស្ស៊ីបន្ទាប់ពីប្រធានាធិបតីPutinកាលពីខែមុនបានសម្រេចចិត្តផ្ទេររដ្ឋមន្ត្រីការពារជាតិSergeiShoiguទៅជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនិងតែងតាំងអ្នកជំនាញសេដ្ឋកិច្ច Andrei Belousov ដែលកំពុងកាន់តំណែង ឧបនាយករដ្ឋមន្ត្រីនៅពេលនោះ ជំនួសលោក Shoigu៕ពុតសាម៉ាត់

Powered by Blogger.