សារព័ត៌មានរុស្ស៊ី Vedomosti បានរាយការណ៍ថាលោកប្រធានាធិបតី Vladimir Putinគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅប៉ុន្មានសប្តាហ៍ខាងមុខ។
 |
|
ងតាមកាសែតនេះលោកPutinត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនៅដើមខែនេះ។ កាសែតនេះបានដកស្រង់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora ដែលបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងព្យុងយ៉ាង«នឹងប្រព្រឹត្តទៅហើយកំពុងត្រូវបានរៀបចំយ៉ាងសកម្ម»។ព្រឹត្តិការណ៍នេះនឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល២៤ឆ្នាំ។ លើកចុងក្រោយដែលមេដឹកនាំរុស្ស៊ីធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាងគឺនៅខែកក្កដា ឆ្នាំ២០០០។នៅខែកញ្ញាឆ្នាំ២០២៣ប្រធានាធិបតីកូរ៉េខាងជើងលោក Kim JongUnបានទៅប្រទេសរុស្សីចុងបូព៌ាសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីPutin។បច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើងនិងរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងយោធាក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលកម្រិតខ្ពស់មកម្ល៉េះ។ទំនាក់ទំនងជិតស្និទ្ធបានចោទជាសំណួរអំពីការផ្ទេរអាវុធរវាងប្រទេសទាំងពីរ។ជាពិសេស ទីក្រុងព្យុងយ៉ាងត្រូវបានប្រទេសលោកខាងលិចមួយចំនួនចោទប្រកាន់ថា បានផ្តល់អាវុធនិងគ្រាប់រំសេវដល់ទីក្រុងម៉ូស្គូដើម្បីប្រើប្រាស់ក្នុងជម្លោះនៅអ៊ុយក្រែន ជាថ្នូរនឹងការគាំទ្ររបស់រុស្ស៊ីចំពោះបច្ចេកវិទ្យាយោធាទំនើប។ ទោះយ៉ាងណាក៏ដោយទាំងរុស្ស៊ីនិងកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត។មនុស្សជាច្រើនបានទស្សន៍ទាយថា ដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់កូរ៉េខាងជើងគឺជិតមកដល់ខណៈដែលប្រទេសទាំងពីរមានការផ្លាស់ប្តូរកម្រិតខ្ពស់ជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះរួមទាំងការធ្វើដំណើរអាជីវកម្មរបស់រដ្ឋមន្ត្រី និងគណៈប្រតិភូវប្បធម៌ផងដែរ។កាលពីខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្តីរបស់វិមានក្រឹមឡាំង ដោយនិយាយថាការត្រៀមរៀបចំសម្រាប់ការធ្វើដំណើរតាមផែនការរបស់លោកPutinទៅកាន់ប្រទេសកូរ៉េខាងជើង កំពុងដំណើរការ៕ពុតសាម៉ាត់
Post a Comment