រុស្ស៊ី​បា​ន​​បង្កើន​សន្តិសុខ​ដោ​យ​​ស្នើ​ឲ្យ​ប្រធានាធិប​តី​Putin​ពាក់​អាវ​ការ​ពារ​គ្រាប់​កាំ​ភ្លើង

ប្រភពពីMoscowTimesបានបង្ហាញថាវិមានក្រឹមឡាំងបានបង្កើនវិធានការការពារសម្រាប់ប្រធានាធិបតីរុស្ស៊ីលោកPutinដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក។

កាលពីថ្ងៃទី៤ខែមិថុនា កាសែត Moscow Times បានចុះផ្សាយបទសម្ភាសន៍ជាមួយមន្ត្រីសន្តិសុខ២នាក់ដែលបានបង្ហាញខ្លួនម្តងហើយម្តងទៀតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងព្រឹត្តិការណ៍សំខាន់ៗ។មន្ត្រីទាំង២រូបនេះបានសង្កត់ធ្ងន់ថា វិធានការសន្តិសុខដ៏តឹងរ៉ឹងជុំវិញលោកPutinត្រូវបានពង្រឹងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ជាពិសេសនៅពេលដែលវិមានក្រឹមឡាំងដឹងពីគ្រោះថ្នាក់នៃការវាយប្រហារលើអ្នកនយោបាយកម្រិតខ្ពស់នៅអឺរ៉ុប និងអាស៊ីនាពេលថ្មីៗនេះ។"វិមានក្រឹមឡាំងយកចិត្តទុកដាក់ជាពិសេសចំពោះការធានាសន្តិសុខរបស់ប្រធានាធិបតីPutin។ នៅពេលដែលលោកបង្ហាញខ្លួនជាសាធារណៈលោកត្រូវបានការពារដោយអង្គរក្សបើកចំហរនិងបិទបាំង"មន្ត្រីដែលចូលរួមក្នុងពិធីត្រួតពិនិត្យថ្ងៃជ័យជំនះបាននិយាយនៅថ្ងៃទី៩ឧសភា។មន្ត្រីទី២បានសង្កត់ធ្ងន់ថាក្នុងចំណោមហានិភ័យនៃការព្រួយបារម្ភពិសេសចំពោះវិមានក្រឹមឡាំងគឺដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ក៏ដូចជាការវាយឆ្មក់UAV ដោយអ៊ុយក្រែននិងសកម្មភាពរបស់ក្រុមមូស្លីម។កាសែត Moscow Times បានដកស្រង់សម្តីមន្ត្រីសន្តិសុខរុស្ស៊ី២នាក់ថា"ភ្នាក់ងាររុស្ស៊ីតែងតែមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីអ្វីដែលបានកើតឡើងចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនAbe Shinzo ឬការវាយប្រហារនាពេលថ្មីៗនេះលើនាយករដ្ឋមន្រ្តីស្លូវ៉ាគី Robert Fico" ។កាលពីខែឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថាវិធានការសុវត្ថិភាពសម្រាប់ប្រធានាធិបតី Putinតែងតែរក្សានៅកម្រិតខ្ពស់បំផុតហើយនឹងមិនផ្លាស់ប្តូរទេបន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវបានបាញ់។តាមពិតទៅភ្នាក់ងាររុស្ស៊ីតែងតែតាមដានយ៉ាងដិតដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់លោកPutin រួមទាំង "ការធ្វើតេស្តជាតិពុល" មុនពេលអាហារនីមួយៗរបស់ប្រធានាធិបតី ដោយប្រើ"បន្ទប់ពិសោធន៍ចល័ត"។ប្រភពដែលស្និទ្ធនឹងវិមានក្រឹមឡាំងបាននិយាយថា"ប្រធានាធិបតីមានមេចុងភៅផ្ទាល់ខ្លួនហើយអាហារត្រូវបានរៀបចំទុកជាមុនហើយនាំយកទៅជាមួយគ្រប់ការធ្វើដំណើរ។នៅក្នុងបទសម្ភាសន៍មន្ត្រីសន្តិសុខរុស្ស៊ី២នាក់បានបង្ហើបថាលោកPutinបានពាក់អាវការពារគ្រាប់កាំភ្លើងនៅក្នុងព្រឹត្តិការណ៍ក្រៅផ្ទះតាំងពីឆ្នាំ២០២៣។ នេះជាអនុសាសន៍ដែលធ្វើឡើងដោយសេវាការពារសហព័ន្ធរុស្ស៊ី(FSO) ដើម្បីបង្កើនសុវត្ថិភាពសម្រាប់ម្ចាស់វិមានក្រឹមឡាំង។មន្ត្រីសន្តិសុខ២នាក់បានប្រាប់កាសែតMoscowTimesថា"ក្នុងអំឡុងពេលព្យុហយាត្រាយោធានៅថ្ងៃទី៩ខែឧសភាប្រធានាធិបតីPutinបានពាក់អាវការពារគ្រាប់កាំភ្លើងយ៉ាងច្បាស់។ នេះគឺជាការប្រុងប្រយ័ត្នចាំបាច់" ៕ពុតសាម៉ាត់

Powered by Blogger.