នាយ​​ក​​រដ្ឋម​ន្ត្រីឥណ្ឌាModiបានស្បថចូល​កា​ន់តំណែង​​អាណត្តិទី៣

នាយករដ្ឋមន្ត្រីឥណ្ឌាNarendraModiបានស្បថចូលកាន់តំណែងជាអាណត្តិទី៣ដោយបើកសករាជថ្មីនៃសម្ព័ន្ធភាពនយោបាយសម្រាប់គណបក្សរបស់លោក។ពិធីស្បថចូលកាន់តំណែងបានធ្វើឡើងនៅវិមានប្រធានាធិបតីក្នុងទីក្រុង New Delhi នៅល្ងាចថ្ងៃទី៩ខែមិថុនា ដោយកត់សម្គាល់លោក Modi ជាមេដឹកនាំទីពីរក្នុងប្រវត្តិសាស្ត្រឥណ្ឌាដែលបានឈ្នះ៣អាណត្តិជាប់ៗគ្នា។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (ស្តាំ) បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី៣ កាលពីថ្ងៃទី៩ ខែមិថុនា។ រូបថត៖ PTI
ប្រមុខរដ្ឋមកពីប្រទេសជិតខាងមួយចំនួន រួមមាន បង់ក្លាដែស ស្រីលង្កា ប៊ូតាននេប៉ាល់ម៉ូរីសនិងសីស្ហែលក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។យោងតាមកាសែត Guardian នៅក្នុងពិធីនោះ លោក Modi បានឈរនៅក្បែរអ្នកនយោបាយដ៏មានឥទ្ធិពលពីររូបនៃគណបក្ស Bharatiya Janata Party (BJP) ដែលកាន់អំណាចគឺ Rajnath Singh និង Amit Shah ។ មន្ត្រី​ទាំងពីរ​រូប​នេះ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ត្រឡប់​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្នុង​ខុទ្ទកាល័យ​របស់​លោកModiវិញ។នៅពេលដែលនាយករដ្ឋមន្ត្រីបានឡើងទៅកាន់វេទិកា ហើយបានសន្យាចំពោះប្រធានាធិបតី Droupadi Murmu នោះ ហ្វូងមនុស្សដែលបានចូលរួមពិធីនេះបានអបអរសាទរក្នុងការគាំទ្រ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថាអាណត្តិទី៣របស់នាយករដ្ឋមន្ត្រី Modi អាចនឹងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីការកាន់អំណាចកាលពីទសវត្សរ៍មុនបន្ទាប់ពីគណបក្សBJPរបស់លោកប្រឈមមុខនឹងការបោះឆ្នោតដែលពោរពេញទៅដោយបញ្ហាប្រឈមដែលមិននឹកស្មានដល់។ គណបក្ស BJP បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសម្រាប់នីតិកាលរបស់ឥណ្ឌាដែលបានធ្វើឡើងក្នុងរយៈពេលជិត២ខែ។ប៉ុន្តែមិនទទួលបានសំឡេងភាគច្រើនដាច់ខាត។នោះបានបង្ខំលោកModiជាលើកដំបូងឱ្យពឹងផ្អែកលើដៃគូចម្រុះ។ជាពិសេសគណបក្សតូចៗក្នុងតំបន់។ដូច្នេះ BJP អាចកាន់កាប់អាសនៈភាគច្រើនចាំបាច់នៅក្នុងសភានិងមានសិទ្ធិបង្កើតរដ្ឋាភិបាល។ទោះជាយ៉ាងណាក៏ដោយលោកModiក៏ត្រូវបានបង្ខំឱ្យទទួលយកកិច្ចព្រមព្រៀងចែករំលែកអំណាចជាមួយភាគីដៃគូចម្រុះផងដែរ។ គណបក្ស​ទាំងនេះ​នឹង​ត្រូវ​ចាត់តាំង​ឲ្យ​កាន់​តំណែង​រដ្ឋមន្ត្រីនិង​តំណែង​មួយចំនួន​នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី។RT បានរាយការណ៍ថា នៅថ្ងៃទី៨ខែមិថុនា លោក Modiមានកិច្ចប្រជុំរយៈពេល១១ម៉ោងជាមួយសម្ព័ន្ធមិត្តនៅឯគេហដ្ឋានរបស់លោក ដើម្បីពិភាក្សាអំពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ដែល​ទើប​តែងតាំង​ថ្មី «​ផ្តោត​លើ​អភិបាលកិច្ច និង​ធានា​ថា​គម្រោង​ត្រូវ​បាន​បញ្ចប់​ទាន់​ពេល​វេលា»៕ពុតសាម៉ាត់


Powered by Blogger.