អ្នកជំនាញបាននិយាយថា"ការរំពឹងទុកនៃប្រទេសរុស្ស៊ីឈ្នះនៅឆ្នាំនេះបានថយចុះយ៉ាងខ្លាំង"ដោយសារតែលោកខាងលិចបានបន្តការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។យោងតាមសារព័ត៌មានBloombergក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះយោធារុស្ស៊ីទើបតែទទួលបានសមិទ្ធផលដែលមានកម្រិតនៅលើសមរភូមិ។ នេះត្រូវបានគេមើលឃើញថាជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងសម្រាប់លោកប្រធានាធិបតីVladimir Putinខណៈអត្ថប្រយោជន៍យោធារបស់លោកចាប់ផ្តើមសាបរលាប។
 |
|
ដោយសារអ៊ុយក្រែនទទួលបានអាវុធថ្មីៗរាប់ពាន់លានដុល្លារពីសម្ព័ន្ធមិត្តអាមេរិក និងអឺរ៉ុបឱកាសរបស់រុស្ស៊ីក្នុងការឈានទៅដល់ការរួមតូច បើទោះបីជាប្រទេសនេះនៅតែបន្តបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងទីក្រុងនានារបស់អ៊ុយក្រែនរួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល។ទន្ទឹមនឹងនេះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបើករណសិរ្សថ្មីនៅក្នុងតំបន់Kharkivភាគឦសានអ៊ុយក្រែនមិនអាចបង្កើតតំបន់ការពារនៅតាមបណ្តោយព្រំដែនបានទេ។ អ៊ុយក្រែនបានអះអាងថាបានបង្ក "ការខូចខាតយ៉ាងធំ" ដល់កងទ័ពរុស្ស៊ីក្នុងការប្រយុទ្ធគ្នាជុំវិញទីក្រុង Vovchansk។ប្រទេសរុស្ស៊ីមានការរីកចម្រើនតិចតួចចាប់តាំងពីការកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ Avdiivka នៅភាគខាងកើតអ៊ុយក្រែន។ ពួកគេក៏បានព្យាយាមចាប់យកការតាំងទីលំនៅដ៏សំខាន់របស់ Chasiv Yar នៅក្នុងតំបន់ Donetsk ភាគខាងកើតអស់រយៈពេលជាច្រើនសប្តាហ៍។ប្រធានមជ្ឈមណ្ឌលវិភាគយុទ្ធសាស្ត្រនិងបច្ចេកវិទ្យា(មានទីស្នាក់ការនៅទីក្រុងមូស្គូ-រុស្សី)បាននិយាយថា យុទ្ធសាស្ត្រទម្លាក់អាវុធរបស់រុស្ស៊ីក្នុងការបំផ្លាញកងកម្លាំងអ៊ុយក្រែន គឺមានតម្លៃថ្លៃណាស់ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងទ័ពរុស្ស៊ី។ យុទ្ធសាស្ត្រនេះអាចនឹងធ្វើឱ្យរុស្ស៊ីបាត់បង់កម្លាំងហួសហេតុ ដែលជាហេតុបង្កើតឱកាសសម្រាប់អ៊ុយក្រែនក្នុងការវាយបក។អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក OleksandrSyrskyiបាននិយាយនៅលើTelegramកាលពីថ្ងៃទី៥ខែមិថុនាថា"ខណៈពេលដែលប្រទេសរុស្ស៊ីកំពុងធ្វើការវាយប្រហារនៅចំណុចជាច្រើននៅជួរមុខយើងមានឱកាសដើម្បីផ្លាស់ប្តូរស្ថានភាពក្នុងទិសដៅវិជ្ជមាន" "។ខាងភាគីរុស្ស៊ីប្រធានាធិបតីPutinបានបញ្ជាក់ថាគោលដៅសង្គ្រាមរបស់លោកមិនផ្លាស់ប្តូរទេហើយរុស្ស៊ីនឹងប្រយុទ្ធដរាបណាចាំបាច់ដើម្បីឈ្នះនៅអ៊ុយក្រែន។បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្តល់សព្វាវុធដល់អ៊ុយក្រែនជាលទ្ធផលនៃសភាអាមេរិកបានអនុម័តជំនួយចំនួន៦១ពាន់លានដុល្លារក្នុងខែមេសាតុល្យភាពនៃកម្លាំងភ្លើងកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី៤ខែមិថុនាថា"អ៊ុយក្រែនស្ថិតនៅក្នុងរណ្តៅដ៏ជ្រៅមួយដោយសារតែសហរដ្ឋអាមេរិកមានភាពយឺតយ៉ាវក្នុងការបញ្ជូនអាវុធ។ យើងបានឃើញពួកគេទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ សព្វាវុធដែលបានមកដល់សមរភូមិក្នុងប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍កន្លងមកនេះបានធ្វើឲ្យមានការផ្លាស់ប្តូរ»។ប្រទេសសហភាពអឺរ៉ុបក៏កំពុងបង្កើនជំនួយនិងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។លើសពីនេះ សហរដ្ឋអាមេរិក និងអាឡឺម៉ង់រួមជាមួយនឹងប្រទេសផ្សេងទៀតរួមទាំងចក្រភពអង់គ្លេសផងដែរអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេដើម្បីវាយប្រហារគោលដៅនៅតាមតំបន់ព្រំដែនក្នុងទឹកដីរុស្ស៊ី។ប្រធានាធិបតីបារាំងលោក EmmanuelMacronបាននិយាយកាលពីថ្ងៃទី៦ខែមិថុនាថាលោកកំពុងជំរុញឱ្យបញ្ជូនគ្រូបង្រៀនទៅបណ្តុះបណ្តាលទាហានរាប់ពាន់នាក់នៅក្នុងប្រទេសអ៊ុយក្រែន។មេដឹកនាំក្រុមប្រទេសG7នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយនៅប្រទេសអ៊ីតាលី ដើម្បីពិចារណាលើផែនការផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិដែលជាប់គាំងចំនួន២៨០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី។អ្នកជំនាញជាន់ខ្ពស់ស្តីពីសង្គ្រាមដីគោកនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ(មានទីស្នាក់ការនៅទីក្រុងឡុងដ៍ - ចក្រភពអង់គ្លេស)បានអធិប្បាយថា "ការរំពឹងទុករបស់រុស្ស៊ីដែលឈ្នះនៅឆ្នាំនេះបានថយចុះយ៉ាងខ្លាំងដោយសារតែការចាប់ផ្តើមនៃការផ្គត់ផ្គង់អាវុធនិងជំនួយឡើងវិញ"។រុស្សីអាចមានទាហានច្រើនជាង។ ប៉ុន្តែរថពាសដែកជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ វានឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីកសាងយោធាឡើងវិញដល់កម្រិតនៃឆ្នាំ ២០២២»៕ពុតសាម៉ាត់
Post a Comment