ហុងគ្រី​បាន​ស្នើឱ្យមានការ​ស​ម្របសម្រួលរវា​ងរុស្ស៊ី​និងសហភា​ពអឺរ៉ុប

 រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeterSzijjartoបានស្នើឱ្យប្រទេសរបស់លោកធ្វើការសម្រុះសម្រួលរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប (EU) លើបញ្ហាអ៊ុយក្រែន។ថ្លែងនៅក្នុងសន្និសីទស្តីពីសន្តិភាពសម្រាប់អ៊ុយក្រែនក្នុងប្រទេសស្វីសកាលពីថ្ងៃទី ១៦ ខែមិថុនា លោក Szijjarto បាននិយាយថា ហុងគ្រីប្រហែលជាប្រទេសចុងក្រោយរបស់សហភាពអឺរ៉ុបដែលមិនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី។“ហុងគ្រីកំពុងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ហើយអាចចរចាជាមួយរុស្ស៊ី។ជាមួយនឹងអត្ថប្រយោជន៍នេះ ប្រទេសរបស់យើងត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួលបញ្ជូនសារទៅកាន់ទីក្រុងម៉ូស្គូដើម្បីកាត់បន្ថយភាពតានតឹង ការពារសន្តិភាព និងអាយុជីវិត” អ្នកការទូតកំពូលរបស់ទីក្រុង Budapest បានសម្តែង។

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ។ រូបថត៖ EPA-EFE
កាសែតអនឡាញ Világgazdaság បានដកស្រង់សម្តីលោក Szijjarto ដោយសង្កត់ធ្ងន់ថាក្នុងនាមជាអ្នកជិតខាងរបស់អ៊ុយក្រែនហុងគ្រីកំពុងប្រឈមមុខដោយផ្ទាល់នូវផលវិបាកមនុស្សធម៌នៃជម្លោះម៉ូស្គូ-គៀវអស់រយៈពេលជិត២ឆ្នាំកន្លះ។យោងតាមមន្ត្រីនោះចាំបាច់ត្រូវទប់ស្កាត់ការបំបែកគ្រួសារនិងការពារយុវជនក្នុងបរិបទនៃពលរដ្ឋហុងគ្រីយ៉ាងហោចណាស់ ១៥០,០០០រស់នៅភាគខាងលិចអ៊ុយក្រែន។ក្នុងនាមជាសមាជិកនៃទាំង EU និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)ហុងគ្រីប្រឆាំងរុស្ស៊ីដែលចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយទីក្រុងBudapestក៏បានបដិសេធមិនផ្ទេរសព្វាវុធទៅទីក្រុងគៀវហើយបានប្រឆាំងនឹងសហភាពអឺរ៉ុបនិងប្រទេសណាតូដែលផ្តល់ជំនួយយោធាដល់អ៊ុយក្រែនដោយហេតុផលថា វាអាចរួមចំណែកដល់ការអូសបន្លាយជម្លោះ៕ពុតសាម៉ាត់


Powered by Blogger.