យោធាអាមេរិកនិងកូរ៉េខាងត្បូងបាននិងកំពុងធ្វើសមយុទ្ធឆ្លងទន្លេទ្រង់ទ្រាយធំចាប់តាំងពីដើមសប្តាហ៍នេះ ដោយមានរថយន្ត និងយន្តហោះជាង ២០០គ្រឿងចូលរួម។នេះបើតាមទីភ្នាក់ងារព័ត៌មានYonhapនេះជាការប្រកាសរបស់យោធាកូរ៉េនៅថ្ងៃនេះ(៥ មិថុនា)។ សមយុទ្ធរយៈពេលប្រាំថ្ងៃបានចាប់ផ្តើមនៅថ្ងៃទី៣ខែមិថុនានៅទន្លេ Namhan ក្នុង Yeojuចម្ងាយ៦១គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
 |
| សមយុទ្ធឆ្លងទន្លេរបស់អាមេរិក-កូរ៉េក្នុងខែមីនា រូបថត៖Yonhap |
ព្រឹត្តិការណ៍នេះមានការចូលរួមដោយទាហានប្រហែល 590 នាក់ រថយន្ត ២៤៣គ្រឿង និងយន្តហោះរួមទាំងឧទ្ធម្ភាគចក្រ CH-47D រថក្រោះ K1A2 និងរថពាសដែក K808 ។ក្នុងអំឡុងពេលសមយុទ្ធនេះ ទាហានមកពីកងពលតូចវិស្វករទី៧របស់កូរ៉េខាងត្បូងនិងកងពលធំថ្មើរជើងទី២ របស់សហរដ្ឋអាមេរិកបានសាងសង់ស្ពានបេតុងប្រវែង២៨០ ម៉ែត្រក្នុងរយៈពេល៣ម៉ោងដែលអនុញ្ញាតឱ្យយានយន្តឆ្លងកាត់ទន្លេបានយ៉ាងលឿននិងឆ្ពោះទៅកាន់គោលដៅ។យោធាកូរ៉េបាននិយាយថា "សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពឆ្លងកាត់ទន្លេជាក់ស្តែងរបស់ប្រទេសទាំងពីរកំណត់នីតិវិធីប្រតិបត្តិការសម្រាប់ការប្រើប្រាស់យានជំនិះរួមបញ្ចូលគ្នានិងផ្តោតលើការធ្វើឱ្យមានសុពលភាពអន្តរប្រតិបត្តិការនៃយានឆ្លងកាត់ទន្លេរបស់ពួកគេទាំងពីរ"៕ពុតសាម៉ាត់
Post a Comment