ទំហំពាណិជ្ជកម្មកម្ពុជា-ចិនបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី។របាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៥,៩៩ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ១៨ ភាគរយពី ៥,០៧ ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 |
|
របាយការណ៍បានអោយដឹងទៀតថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជា បន្ទាប់មកគឺវៀតណាម សហរដ្ឋអាមេរិក ថៃ និងជប៉ុន។រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលកិច្ចព្រមព្រៀងទាំងពីរបានចូលជាធរមានក្នុងឆ្នាំ ២០២២ ដែលបានជួយជំរុញកំណើនពាណិជ្ជកម្មនេះនិងធ្វើអោយសាធារណជនយល់ដឹងកាន់តែច្បាស់អំពីកត្តាសំខាន់ៗនៅពីក្រោយកំណើននេះ។លោកបានប្រាប់ Xinhua ថា “ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរ ផលិតផលរបស់យើង ជាពិសេសកសិផលគុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ វែង ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅប្រទេសចិនជាមួយនឹងពន្ធអនុគ្រោះ” ។លោក ថុង ម៉េងដាវិត សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។លោកបានបន្តថា«បន្ថែមពីលើទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ ជំនួយរបស់ប្រទេសចិនបានជួយសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដូចជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងជីវភាពរស់នៅ និងការជំរុញភាពជាដៃគូកសិកម្ម និងឧស្សាហកម្ម។ នេះបញ្ជាក់ពីជម្រៅនៃការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះវិបុលភាពទៅវិញទៅមក៕Xinhua
Post a Comment