សាធារណជនថៃព្រួយបារម្ភអំពីកន្លែងលាក់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រីThaksinShinawatraបន្ទាប់ពីលោកត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រកាលពីថ្ងៃទី២៩ខែឧសភា។យោងតាមកាសែត The Nation រថយន្ត Mercedes-Benz ដែលតែងតែប្រើប្រាស់ដោយអតីតនាយករដ្ឋមន្ត្រីថៃ លោកThaksin Shinawatraបានចាកចេញពីផ្ទះវីឡាChan Song Lar របស់លោកនៅទីក្រុងបាងកកនៅថ្ងៃត្រង់ថ្ងៃទី២៩ឧសភា (ម៉ោងក្នុងតំបន់)។
 |
| រថយន្តToyotaFortunerបានចូលនិងចេញពីផ្ទះវីឡារបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកThaksin Shinawatraនៅទីក្រុងបាងកក ជាច្រើនលើក កាលពីព្រឹកថ្ងៃទី២៩ ឧសភា។ រូបថត៖ THE NATION/ASIA NEWS NETWORK |
កន្លងមក អតីតមេដឹកនាំរូបនេះមិនបានចូលខ្លួននៅការិយាល័យអគ្គមេធាវី ដើម្បីស្តាប់ដីការចោទប្រកាន់នៅព្រឹកនោះទេ។ផ្ទុយទៅវិញ មេធាវីរបស់លោកThaksinគឺលោក Winyat Chartmontree បានដាក់លិខិតបញ្ជាក់សុខភាពដែលបង្ហាញថាលោកThaksin មានផ្ទុកមេរោគ COVID-19 ហើយត្រូវសម្រាករហូតដល់សប្តាហ៍ក្រោយ។ មេធាវីរូបនេះក៏បានស្នើឲ្យពន្យារពេលសវនាការដល់ថ្ងៃទី១៨ ខែមិថុនា។លោកThaksinប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះរាជវង្សានុវង្សទាក់ទងនឹងបទសម្ភាសន៍ដែលលោកបានធ្វើជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េកាលពីឆ្នាំ២០១៥។ លោកក៏ត្រូវបានចោទប្រកាន់ពីបទបង្ហោះព័ត៌មានដែលចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិផងដែរ។អ្នកសារព័ត៌មានជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញផ្ទះវីឡាChan Song Lor ក្នុងសង្កាត់ Bang Plat (បាងកក) ដើម្បីរង់ចាំការវិវឌ្ឍន៍ថ្មីៗ។នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភាប៉ូលីសស្លៀកពាក់ធម្មតាមួយចំនួនក៏បាននៅទីនោះដើម្បីតាមដានស្ថានភាពនៅខាងក្រៅ។ក្រោយមកប៉ូលីសក៏បានបង្ហាញខ្លួនដើម្បីរក្សាសណ្តាប់ធ្នាប់និងសម្រួលចរាចរណ៍។នៅវេលាម៉ោង ១០ និង ៤០ នាទីព្រឹក រថយន្ត Toyota Fortuner បានចូលផ្ទះវីឡាហើយចាកចេញ៥ នាទីក្រោយមក។ រថយន្តនេះបានចូលនិងចេញពីទីនោះជាច្រើនដងនៅពេលព្រឹក។នៅម៉ោង១១:៥៥ព្រឹករថយន្តធំដែលតែងតែដឹកលោកThaksin ទៅលេងខេត្តបានចាកចេញពីផ្ទះវីឡា។ វាំងននទាំងអស់ត្រូវបានបិទធ្វើឱ្យបាំងទិដ្ឋភាពនៅក្នុងរថយន្ត។មន្ត្រីសន្តិសុខម្នាក់នៅវីឡាបានប្រាប់អ្នកសារព័ត៌មានថារថយន្តនោះមិនបានដឹកអ្នកណាទេ។មិនយូរប៉ុន្មាន អតីតមន្ត្រីយោធាដែលមានតួនាទីជាជំនួយការរបស់លោកThaksin បានចូលតាមទ្វារខាងមុខដោយជិះម៉ូតូហើយចាកចេញភ្លាមៗតាមច្រកទ្វារខាងក្រោយ៕ពុតសាម៉ាត់
Post a Comment