លោកPutinថាទាហានរុស្ស៊ីមានការរីកចម្រើនជារៀងរាល់ថ្ងៃអង់គ្លេសជំទាស់នឹងការបញ្ជូនទ័ពទៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានប្រកាសថាយោធារបស់ប្រទេសនេះកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យជារៀងរាល់ថ្ងៃនៅក្នុងយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។
| ទាហានរុស្ស៊ីចូលរួមក្នុងប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន។ រូបថត៖Sputnik |
អង់គ្លេសប្រឆាំងការបញ្ជូនទាហានណាតូទៅអ៊ុយក្រែន
នៅថ្ងៃដដែលនេះថ្លែងក្នុងកម្មវិធីវិទ្យុTelegraphអំពីស្ថានភាពជម្លោះក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps បានសង្កត់ធ្ងន់ថាការបញ្ជូនទាហានអង់គ្លេសឬប្រទេសណាតូផ្សេងទៀតទៅកាន់ប្រទេសនៅអឺរ៉ុបខាងកើត “មិនមានន័យអ្វីទេ”។ មន្ត្រីរូបនេះបាននិយាយថាមានមធ្យោបាយផ្សេងទៀតក្នុងការជួយក្រុងគៀវ។ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីពួកគេ។លោក Shapps បានកត់សម្គាល់ថាចក្រភពអង់គ្លេសបានជួយបណ្តុះបណ្តាលទាហានអ៊ុយក្រែន៦៥,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤ដោយពួកគេភាគច្រើនបានទទួលការបណ្តុះបណ្តាលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ យោងទៅតាមលោក ទីក្រុងឡុងដ៍មានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រទីក្រុងគៀវ។មេដឹកនាំនៃក្រសួងការពារជាតិអង់គ្លេសបានទទួលស្គាល់ថា ស្ថានភាពនៅក្នុងតំបន់ Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន បច្ចុប្បន្នគឺពិតជាធ្ងន់ធ្ងរសម្រាប់កងកម្លាំងគៀវហើយបានស្តីបន្ទោសលើការខ្វះខាតនៃការព្រួយបារម្ភនៃ"ពិភពស៊ីវិល័យ" ។លោក Shapps បានអំពាវនាវឱ្យប្រទេសផ្សេងទៀតធ្វើតាមគំរូរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់ជំនួយបន្ថែមទៀតដល់ទីក្រុងគៀវដោយធានាថាកងទ័ពអ៊ុយក្រែនមានអាវុធ បរិក្ខាគ្រប់គ្រាន់ និងការហ្វឹកហ្វឺនដែលចាំបាច់ដើម្បីកម្ចាត់រុស្ស៊ី។ទីក្រុងម៉ូស្គូមិនទាន់ធ្វើអត្ថាធិប្បាយលើការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេសនៅឡើយទេ៕ពុតសាម៉ាត់

Post a Comment