នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយថា ការព្រួយបារម្ភដែលថារុស្ស៊ីនឹងវាយប្រហារសមាជិកណាតូគឺគ្មានមូលដ្ឋាន។
 |
| នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ។Reuters |
យោងតាមទីភ្នាក់ងារសារព័ត៌មានReutersនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ (ថ្ងៃទី២៤ឧសភា) នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban បានសង្កត់ធ្ងន់ថាជម្លោះក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៣របស់ខ្លួនបង្ហាញពីដែនកំណត់នៃសមត្ថភាពរបស់រុស្ស៊ី។ហុងគ្រីដែលជាប្រទេសសមាជិកក្នុងសហភាពអឺរ៉ុប(EU)និងណាតូបានបដិសេធមិនផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនចាប់តាំងពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុង Budapest ក៏បានព្យាយាមបដិសេធផែនការរយៈពេលវែងរបស់អង្គការណាតូក្នុងការគាំទ្រអ៊ុយក្រែន។“កងទ័ពរុស្ស៊ីកំពុងប្រយុទ្ធនឹងសង្រ្គាមដ៏ធ្ងន់ធ្ងរ និងលំបាកជាមួយអ៊ុយក្រែន។លោក Orban បាននិយាយថាប្រសិនបើរុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ក្នុងការឈ្នះអ៊ុយក្រែនដោយការវាយប្រហារមួយ នោះពួកគេនឹងធ្វើដូច្នេះ»។យោងតាមមេដឹកនាំហុងគ្រី សមត្ថភាពយោធារបស់ណាតូលើសពីអ៊ុយក្រែន។ដូច្នេះហើយ វាមិនទំនងដែលរុស្ស៊ីឬប្រទេសណាមួយនឹងបើកការវាយប្រហារប្រឆាំងណាតូនោះទេ។«ខ្ញុំគិតថាវាជារឿងមិនទំនងទាល់តែសោះដែលរុស្ស៊ីជាប្រទេសមិនទាន់ឈ្នះនៅអ៊ុយក្រែនស្រាប់តែមកលេបយកពិភពលោកខាងលិចទាំងមូល។លោកOrbanបន្ថែមថាឱកាសនៃការកើតឡើងនោះមានតិចតួចណាស់។លោកក៏បានចាត់ទុកសេចក្តីថ្លែងការណ៍ដែលលើកឡើងពីការគំរាមកំហែងពីរុស្ស៊ីថាជាការនាំមុខដល់អន្តរាគមន៍របស់លោកខាងលិចកាន់តែស៊ីជម្រៅនៅក្នុងជម្លោះអ៊ុយក្រែន។ទំនាក់ទំនងរវាងទីក្រុង Budapest និង Washingtonកាន់តែតានតឹងដោយសារតែការពន្យារពេលរបស់ប្រទេសហុងគ្រីក្នុងការផ្តល់សច្ចាប័នលើសមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការ ណាតូនិងទំនាក់ទំនងជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Orban ជាមួយរុស្ស៊ី ទោះបីជាមានជម្លោះនៅអ៊ុយក្រែនក៏ដោយ៕ពុតសាម៉ាត់
Post a Comment